បើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍នៅបណ្ដាស្រុកតំបន់ព្រៃភ្នំនៃខេត្ត Quang Nam

(VOVWORLD) - លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានបញ្ជាក់ថា ទិវាបុណ្យរួមចំណែកជំរុញចលនាវប្បធម៍ សិល្បៈ កីឡាកាយសម្បទា រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ព្រមទាំង បង្កើតកម្លាំងចលករដើម្បីជំរុញទេសចរណ៍ សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានព្រៃភ្នំ និយាយដោយឡែក និងខេត្ត Quang Nam និយាយរួម។
ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍នៅបណ្ដាស្រុកតំបន់ព្រៃភ្នំនៃខេត្ត Quang Nam លើកទី ២០ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែសីហា នៅស្រុក Phuoc Son ខេត្ត Quang Nam ដោយមានប្រធានបទ “ពណ៌នៃវប្បធម៌តំបន់ ព្រៃភ្នំ Quang Nam”។ ទិវាបុណ្យបានទាក់ទាញអត្តពលិក សិប្បករ តួរសម្ដែងចំនួន ១៣០០នាក់ រួមជាមួយប្រតិភូ ភ្ញៀវទេសចរ និងអ្នកស្រុករាប់ពាន់នាក់។
បើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍នៅបណ្ដាស្រុកតំបន់ព្រៃភ្នំនៃខេត្ត Quang Nam - ảnh 1លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ថ្លែងនៅពិធីបើក។ (រូបថត៖ VOV)
ក្នុងពិធីបើកដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ១៧ សីហា នៅខេត្ត Quang Nam លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានបញ្ជាក់ថា ទិវាបុណ្យរួមចំណែកជំរុញចលនាវប្បធម៍ សិល្បៈ កីឡាកាយសម្បទា រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ព្រមទាំង បង្កើតកម្លាំងចលករដើម្បីជំរុញទេសចរណ៍ សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានព្រៃភ្នំ និយាយដោយឡែក និងខេត្ត Quang Nam និយាយរួម៖ “ទិវាបុណ្យនេះជួយឱ្យមូលដ្ឋាននានាមានឱកាសផ្សព្វផ្សាយ និងឧទ្ទេសនាមអំពី គោលដៅទេសចរណ៍ ផលិតផលទេសចរណ៍ មុខម្ហូបប្រពៃណី ល្បែងកំសាន្តប្រជា ប្រិយជាដើម តាមនោះរួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍នៅតាមបណ្តាស្រុកនៅ តំបន់ព្រៃភ្នំ។ ទន្ទឹមនឹងនោះ ស្វែងរកសិប្បករ តួរសម្ដែង និងអត្តពលិកក្នុងវិស័យវប្ប ធម៌ សិល្បៈ និងកីឡា ត្រៀមកម្លាំងចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់និងថ្នាក់ជាតិ”។
ក្នុងក្របខ័ណ្ឌទិវាបុណ្យ ក៏មានសកម្មភាពវប្បធម៌-សិល្បៈ កីឡា និងទេសចរណ៍ ។ លើសពីនេះ ក៏មានសកម្មភាពតាំងបង្ហាញផលិតផល OCOP ការតាំងពិព័រណ៌ រូបថតអំពីវប្បធម៌ មនុស្ស និងការឧទ្ទេសនាមមុខម្ហូបរបស់ជនជាតិភាគតិចនៅតំបន់ ព្រៃភ្នំក្នុងខេត្ត Quang Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ