បើកទិវាបុណ្យសៀវភៅ រដូវស្លឹកឈើជ្រុះ

បើកទិវាបុណ្យសៀវភៅ រដូវស្លឹកឈើជ្រុះ - ảnh 1
បើកទិវាបុណ្យសៀវភៅ រដូវស្លឹកឈើជ្រុះ

(VOV)_នាថ្ងៃទី៩ កញ្ញា ទិវាបុណ្យសៀវភៅ រដូវស្លឹកឈើជ្រុះ ២០១៦​ត្រូវបាន​បើកនៅ
ទីក្រុងហាណូយ។ នៅទីនេះ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក 
Truong Minh Tuan បានសង្កត់ធ្ងន់ថា៖

          “ ទិវាបុណ្យសៀវភៅលើកនេះមិនគ្រាន់តែជាទីណាត់ជួបវប្បធម៌របស់​ប្រជាជនរដ្ឋ
ធានីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពប្រចាំឆ្នាំរបស់ផ្នែកបោះពុម្ភ ផង និងជារូប
សណ្ឋានពិសោធអំពីការវិនិយោគ អភិវឌ្ឍន៍វិស័យសៀវភៅក្នុង​ទូទាំងប្រទេស។ ការ
អនុវត្តរូបសណ្ឋានទាំងនេះ នឹងជួយអោយប្រជាជនមាន​ឱកាសច្រើន ទាក់ទងនឹង
សៀវភៅ រួមចំណែកអនុវត្តជោគជ័យយុទ្ធសាស្ត្រ​អភិវឌ្ឍន៍វប្បធម៌អានក្នុងទូទាំងប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ