បើកបន្ថែមជើងហោះហើរពីម៉ូស្គូ(រុស្ស៊ី)ទៅកាន់ក្រុងNha Trang(វៀតណាម)

(VOVWorld)-នាថ្ងៃទី១កុម្ភៈ ព្រលានយន្តហោះ Cam Ranh បានទទួលជើង ហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ Azur Air មកពីម៉ូស្គូ (រូស្ស៊ី) ដោយមានអ្នក ដំណើររុស្សីចំនួន៣៣៦នាក់ មកទស្សនានិងសម្រាកលំហែកាយនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ។ នេះជាជើងហោះហើរដំបូងដោយក្រុមហ៊ុនចំកាត់ ពាណិជ្ជកម្មនិងទេសចរណ៍ Anex Vietnam ជួលដើម្បីជូនភ្ញៀវទេសចរណ៍មក ទីក្រុង Nha Trang ។​ តាមគំរោង ពេលដែលបើកជើងហោះហើរនេះ ខេត្ត Khanh Hoa នឹងទទួលបានភ្ញៀវទេសចរណ៍រុស្ស៊ីចំនួន២ពាន់នាក់ក្នុង១ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ