បើកផ្លូវហោះហើរត្រង់ Phu Quoc - សិង្ហបុរី

បើកផ្លូវហោះហើរត្រង់ Phu Quoc - សិង្ហបុរី - ảnh 1
បើកផ្លូវហោះហើរត្រង់ Phu Quoc - សិង្ហបុរី

(VOV)_នាថ្ងៃទី២ វិច្ឆិកា គណះកម្មាធិការប្រជាជនខេត្ត Kien Giang (ភាគ​ខាងត្បូងវៀតណាម) បានរួមសហការជាមួយអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Vinpearl បានរៀបចំពិធីបើកសម្ពោធន៍ដាក់អោយ​ដំណើការផ្លូវហោះហើរត្រង់ថ្មីពី ​ Phu Quoc ទៅ សិង្ហបុរី​​។ ផ្លូវហោះហើរនេះ​​ មាន២ជើងក្នុង១សប្ដាហ៍ ដោយយន្តហោះ A321។ បណ្ដាឆ្នាំជាបន្ត ​ការបង្កើនជើងហោះហើរនេះនឹងផ្អែកទៅលើស្ថានភាពជាក់ស្ដែងនៃទីផ្សារ និង​លទ្ធផលធ្វើអាជីវកម្មរបស់ Vietnam Airlines ។ ការបើកផ្លូវហោះហើរនេះនឹងរួម​ចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Kien Giang ​ជាពិសេសគឺការទាក់ទាញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍របស់ស្រុកកោះ Phu Quoc ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ