បើកពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang

(VOVWORLD) -ប្រធានបទទូទៅនៃពិធីបុណ្យឆ្នាំនេះគឺ "ការតភ្ជាប់សកល - រស្មីនៅក្នុងទ្វីបទាំងប្រាំ" ។ គណៈរៀបចំពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang មានបំណងចង់ផ្ញើសារអំពីការតភ្ជាប់រវាងប្រជាជាតិ និងប្រទេសនានា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិឆ្ពោះទៅកាន់ពិភពលោកប្រកបដោយសន្តិភាព អរិយធម៌ និងវិបុលភាព។

បើកពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang - ảnh 1រាត្រីបើកចម្រុះពណ៌នៃពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang។ រូបថត៖ VOV

នាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុង Da Nang ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang - DIFF ២០២៤ បានបើកជាផ្លូវការនៅតាមមាត់ទន្លេ Han ដ៏រ៉ូមែនទិក។ រាត្រីបើក មានការសម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចពីក្រុមការពារជើងឯកបារាំង និងក្រុមម្ចាស់ផ្ទះវៀតណាម រួមជាមួយនឹងការសម្តែងសិល្បៈដ៏វិសេសវិសាលពីសិល្បករក្នុងស្រុក និងអន្តរជាតិ។

ប្រធានបទទូទៅនៃពិធីបុណ្យឆ្នាំនេះគឺ "ការតភ្ជាប់សកល - រស្មីនៅក្នុងទ្វីបទាំងប្រាំ" ។ គណៈរៀបចំពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang មានបំណងចង់ផ្ញើសារអំពីការតភ្ជាប់រវាងប្រជាជាតិ និងប្រទេសនានា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិឆ្ពោះទៅកាន់ពិភពលោកប្រកបដោយសន្តិភាព អរិយធម៌ និងវិបុលភាព។

ការប្រកួតដំបូងនៃ DIFF ឆ្នាំ ២០២៤ គឺរវាងក្រុមការពារជើងឯក ArtEventia (បារាំង) និងក្រុមម្ចាស់ផ្ទះ Da Nang (វៀតណាម)។ ប្រធានបទនៃរាត្រីបើកគឺ "គុណតម្លៃប្រណិតនៃវប្បធម៌" ក្រុមទាំងពីរបាននាំមកជូនទស្សនិកជននូវការសម្ដែងកាំជ្រួច តន្ត្រី និងពន្លឺដ៏វិសេសវិសាល ដែលបង្ហាញពីលក្ខណៈវប្បធម៌ ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិនានាលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ