បើកពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ​​ឆ្នាំ ២០២៣

(VOVWORLD) - ថ្ងៃទី ៦ ខែកុម្ភៈ ត្រូវនឹងថ្ងៃទី ១៦ ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ខេត្ត Hai Duong បានប្រារព្ធពិធីរំលឹកខួបលើកទី ៦៨៩ (១៣៣៤-២០២៣) នៃការសោយទីវង្គតរបស់បុព្វបុរសទី៣ Truc Lam Huyen Quang (១២៥៤ - ១៣៣៤) និងបើកពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣។
បើកពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ​​ឆ្នាំ ២០២៣ - ảnh 1ការសម្ដែងរបស់សិល្បករ និងតារាសម្ដែងនៃមហោស្រព Cheo ខេត្ត Hai Duong។ (រូបថត៖ baodantoc.vn)

ឆ្នាំនេះ ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ត្រូវបានប្រារព្ធឡើងដោយមានពិធីយ៉ាងពេញលេញដូចជា ការដង្ហែរទឹក ពិធីរំលឹក និងពិធីបើក ពិធីបូជានៅលើភ្នំ Ngu Nhac។ ផ្នែកនៃពិធីបុណ្យរួមមាន ប្រឡងធ្វើនំអន្សម នំ Day ជាដើម។

លោក Nguyen Van Cuong អនុប្រធានគណៈកម្មាធិការគ្រប់គ្រងបេតិកភណ្ឌ Con Son - Kiep Bac   បានឲ្យដឹងថា៖ “ពិធីបុណ្យ Con Son-Kiep Bac ឆ្នាំនេះ មានចំណុចរំលេចនោះគឺខួបលើកទី ៦៨៩ នៃការសោយទីវង្គតរបស់បុព្វបុរសទី៣ Truc Lam Huyen Quang និងសែនផែនដីនៅលើភ្នំ Ngu Nhac; គណៈរៀបចំកម្មវិធីក៏បានស្វាគមន៍គណៈប្រតិភូអន្តរជាតិមួយចំនួនមកពីកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ហើយជាពិសេសក្នុងឱកាសពិធីបុណ្យនេះ ពិព័រណ៍ទេសចរណ៍វប្បធម៌ Con Son - Kiep Bac ត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយរាល់ផលិតផលទេសចរណ៍ជាក់ស្តែងរបស់ Hai Duong”។

បើកពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ​​ឆ្នាំ ២០២៣ - ảnh 2ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ បានប្រព្រឹត្តិទៅល្បែងប្រជាប្រិយជាច្រើន។ (រូបថត៖ VOV)

អស់រយៈពេលជិត ៧ សតវត្សមកហើយ តម្លៃបេតិកភណ្ឌវប្បធម៌នៅ Con Son បានរួមចំណែកដល់វប្បធម៌ដ៏វិសេសវិសាល និងសម្បូរបែប។ ក្នុងឆ្នាំ ២០១២ មណ្ឌលបេតិកភណ្ឌ Con Son និង Kiep Bac ត្រូវបានរដ្ឋាភិបាលចាត់ថ្នាក់ជាបេតិកភណ្ឌជាតិពិសេស។ នាពេលនេះ ខេត្ត Hai Duong កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយខេត្ត Quang Ninh និង Bac Giang ដើម្បីជំរុញការបំពេញឯកសារវិទ្យាសាស្ត្រ ហើយដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដោយទទួលស្គាល់តំបន់បេតិកភណ្ឌ និងរណនីដ្ឋាន Yen Tu (ខេត្ត Quang Ninh) - Vinh Nghiem (ខេត្ត Bac Giang) - Con Son, Kiep Bac (ខេត្ត Hai Duong) គឺជាបេតិកភណ្ឌពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ