បើកពិធីបុណ្យផ្កាសាគូរ៉ានិងផ្កាអង្គាសីលYen Tu-Ha Long ឆ្នាំ២០១៦

បើកពិធីបុណ្យផ្កាសាគូរ៉ានិងផ្កាអង្គាសីលYen Tu-Ha Long ឆ្នាំ២០១៦ - ảnh 1
ផ្កាសាគូរ៉ា


(VOVworld)-នាយប់ថ្ងៃទី១៨មិនា ពិធីបុណ្យផ្កាសាគូរ៉ានិងផ្កាអង្គាសីលYen Tu-
Ha Long ឆ្នាំ២០១៦បានបើកជាផ្លូវការនៅទីក្រុង​Ha Long ខេត្ត Quang Ninh ដោយ
ប្រធានបទ “សហប្រតិបត្តិការ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”។ នេះជា សកម្ម
ភាពប្រចាំឆ្នាំ សំដៅផ្សព្វផ្សាយរូបភាពផ្កាសាគូរ៉ាទៅកាន់ប្រជាជនវៀត ណាម ព្រមទាំងផ្សព្វផ្សាយសក្កានុភាពទេសចរណ៍របស់ Ha Long ទៅកាន់ ប្រជាជន
ជប៉ុននិងពិភពលោក រួមទាំងបង្កើនមិត្តភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។  

        ទៅទស្សនាពិធីបុណ្យឆ្នាំនេះ ទស្សនិកជនអាចមានឱកាសគយគន់សោ ភ័ណ្ឌភាពរបស់ដើមផ្កាសាគូរ៉ាចំនួន៥០ដើម និងផ្កាអង្គាសីល Yen Tuចំនួន៤០ ដើមដែលជាប្រភេទផ្កាដោយឡែករបស់ខេត្ត Quang Ninh។ ពីធីបុណ្យផ្កានេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១មិនា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ