បើកពិព័រណ៍សប្បុរសធម៌អាស៊ានប្រចាំឆ្នាំ អាស៊ាន ២០១៩

(VOVWORLD) - ចូលរួមពិព័រណ៍សប្បុរសធម៌អាស៊ានឆ្នាំនេះ ស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានដាក់តាំងស្តង់ទំនិញចំនួន ២ ដែល រួមមានផលិតផលដ៏វិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម និងម្ហូបអាហារប្រពៃណីរបស់វៀតណាម ដែលទាក់ទាញបានការយកចិត្តទុកដាក់របស់ភ្ញៀវអន្តរជាតិ។
បើកពិព័រណ៍សប្បុរសធម៌អាស៊ានប្រចាំឆ្នាំ អាស៊ាន ២០១៩ - ảnh 1ពិព័រណ៍សប្បុរសធម៌អាស៊ានប្រចាំឆ្នាំ អាស៊ាន ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)  

នាថ្ងៃទី ៧ ខែវិច្ឆិកា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្លិបនារី នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកពិព័រណ៌សប្បុរសធម៌ប្រចាំឆ្នាំអាស៊ាន ២០១៩ ។ នេះគឺជាសកម្មភាពលេចធ្លោជាប្រចាំឆ្នាំ របស់ ក្លិមនារីអាស៊ាន ក្រោយមការគាំទ្រ ជួយឧបត្ថម្ភរបស់ លេខាធិការដ្ឋានអាស៊ាន។ ចូលរួមពិព័រណ៍ឆ្នាំនេះមានស្តង់ទំនិញជាង ១០០ មកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងដៃគូអាស៊ាននានាដូចជា៖ អាមេរិក សហភាពអ៊ឺរ៉ុប កូរ៉េខាងត្បូង ឥណ្ឌា និងចិន។ ចូលរួមពិព័រណ៍សប្បុរសធម៌អាស៊ានឆ្នាំនេះ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានដាក់តាំងស្តង់ទំនិញចំនួន ២ ដែល រួមមានផលិតផលដ៏វិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម និងម្ហូបអាហារប្រពៃណីរបស់វៀតណាម ដែលទាក់ទាញបានការយកចិត្តទុកដាក់របស់ភ្ញៀវអន្តរជាតិ។

ពិព័រណ៍សប្បុរសធម៌អាស៊ានប្រចាំឆ្នាំ អាស៊ាន ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា។ គណចាត់តាំងនឹងប្រើប្រាស់ប្រាក់ចំណូលទាំងអស់ពីពិព័រណ៍នេះសម្រាប់សកម្មភាពសប្បុរសធម៌នៅឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ