បើកពិព័រណ៍”ហុងគ្រីសម័យថ្មី”

(VOVWORLD) -នាល្ងាចថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ សារមន្ទីរវិចិត្រសិល្បៈវៀតណាម រួមសហការជាមួយស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមរៀបចំពិធិបើកពិព័រណ៍ ”ហុងគ្រីសម័យថ្មី”។ នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Orbán Viktor នៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កញ្ញា។
បើកពិព័រណ៍”ហុងគ្រីសម័យថ្មី” - ảnh 1បើកពិព័រណ៍”ហុងគ្រីសម័យថ្មី” 

នាល្ងាចថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ សារមន្ទីរវិចិត្រសិល្បៈវៀតណាម រួមសហការជាមួយស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមរៀបចំពិធិបើកពិព័រណ៍ ”ហុងគ្រីសម័យថ្មី”។ នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Orbán Viktor នៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កញ្ញា។ ពិព័រណ៍”ហុងគ្រីសម័យថ្មី” បានឧទ្ទេសនាមវណ្ណកម្មសិល្បៈចំនួន ៤៩ របស់វិចិត្រករហុងគ្រី។ វណ្ណកម្មនីមួយៗមានលក្ខណៈវិសេសវិសាលដោយឡែក ដែលបង្ហាញពីការផ្សាភ្ជាប់រវាងបច្ចេកទេសប្រពៃណីជាមួយភាសាររូបភាព និងរបៀបគិតគូររបស់សិល្បករសម័យថ្មីហុងគ្រី។ ពិព័រណ៍នេះសំដៅឧទ្ទេសនាមដល់ប្រជាពលរដ្ឋនៅទីក្រុងហាណូយនិយាយដោយឡែក និងប្រជាពលរដ្ឋនិយាយរួមអំពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ទឹកដីហុងគ្រី។

ពិព័រណ៍ ”ហុងគ្រីសម័យថ្មី” នឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី ៨ តុលា បន្ទាប់មកនឹងបានតាំងបង្ហាញនៅទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ