បើកមហោស្រពសរទរដូវហាណូយ

(VOVWORLD) - ពិធីបើកមហោស្រពសរទរដូវហាណូយឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី  ២៩ ខែកញ្ញា នៅទីតាំងវិថីដើរថ្មើរជើងបឹង Hoan Kiem (នៃទីក្រុងហាណូយ)។ 
បើកមហោស្រពសរទរដូវហាណូយ - ảnh 1ពិធីបុណ្យសរទរដូវហាណូយឆ្នាំ ២០២៣ ក្រោមប្រធានបទ “សរទរដូវហាណូយ - មកដោយក្តីស្រលាញ់” (រូបថត៖ VOV)

កម្មវិធីត្រូវបានរៀបចំឡើងដោយទីក្រុងហាណូយ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរ ណ៍ និងផលិតផលទេសចរណ៍របស់ទីក្រុងហាណូយនាសរទរដូវហាណូយ ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់រដ្ឋធានី។ មហោស្រពសរទរដូវហាណូយឆ្នាំ ២០២៣ ក្រោមប្រធានបទ “សរទរដូវហាណូយ - មកដោយក្តីស្រលាញ់”។

មហោស្រពសរទរដូវហាណូយឆ្នាំ ២០២៣ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ការតាំងបង្ហាញរូបថតសរទរដូវហាណូយ ការសម្តែង "អាវផាយក្នុងពិធីមង្គលការ  តាមរយៈពេលវេលា" ទស្សនាទីតាំងបង្ហាញគ្រឿងភាជន៍ហាណូយ កេរដំណែលកាត់ដេរអាវផាយភូមិ Trach Xa ឬ Carnaval សរទរដូវហាណូយជាដើម... ។

បើកមហោស្រពសរទរដូវហាណូយ - ảnh 2លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយថ្លែងមតិបើកកម្មវិធី

ថ្លែងមតិក្នុងពិធីបើក  លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖ ជាមួយនឹងគោលដៅនៃការប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយបន្តិចម្តងៗ ទីក្រុងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់សក្តានុពល និងគុណសម្បត្តិនៃទេសភាពបេតិកភណ្ឌ និងកសាងផលិតផលទេសចរណ៍ថ្មីដែលផ្សារភ្ជាប់ជាមួយទេសចរណ៍របស់រដ្ឋធានី។ កម្មវិធីឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍មួយដែលរៀបចំឡើង ដើម្បីរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងរដ្ឋធានីទាំងមូល ទាំងទំហំ និងគុណភាពសេវាកម្ម ការបង្កើនចំនួន និងគុណភាពភ្ញៀវទេសចរ ធានានិរន្តរភាព”។

នៅមហោស្រពសរទរដូវហាណូយ ភ្ញៀវទេសចរនឹងឃើញរូបភាពជាច្រើនដែលផ្សព្វ ផ្សាយប្រទេស និងប្រជាជននៃប្រទេសផ្សេងៗដែលណែនាំដោយស្ថានទូត និងទីភ្នាក់ងារការទូត ដូចជាគុយបា ឥណ្ឌា ឡាវ កម្ពុជា និងហ្វីលីពីន ស្រីលង្កា ប៉ាឡេស្ទីន...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ