បើកមហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ - Vinh Long 2019

(VOVWORLD) -មហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ បានរៀបចំឡើងដោយមជ្ឈឹមសមាគមន៍កសិករវៀតណាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងខេត្ត Vinh Long ។
បើកមហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ - Vinh Long 2019 - ảnh 1 មហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ - Vinh Long 2019

ដោយប្រធានបទ“ ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព - កសិករ - ជនបទវៀតណាម”នោះ មហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ - Vinh Long ក្នុងឆ្នាំ ២០១៩ បានបើកជាផ្លូវការនាល្ងាចថ្ងៃទី ១៣ ខែធ្នូនៅខេត្ត Vinh Long ។ មហោស្រពស្រូវអង្ករវៀតណាមលើកទី ៤ បានរៀបចំឡើងដោយមជ្ឈឹមសមាគមន៍កសិករវៀតណាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងខេត្ត Vinh Long ។

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានសមាគមកសិករវៀតណាមលោក Luong Quoc Doan បានមានប្រសាសន៍ថា៖

“នេះគឺជាឱកាសសម្រាប់សហគ្រាស សហករណ៍ អង្គការ និងអ្នកផលិតកសិកម្មផ្លាស់ប្ដូរព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជសញ្ញា លក់ដូរផលិតផល ផ្ទេរប្រគល់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីលើកកម្ពស់គុណភាពផលិតផលកសិកម្ម ពង្រីកទីផ្សារ និងជំរុញផលិតកម្ម ធ្វើអាជីវកម្មតាមទិសចីរភាព។ មហោស្រពលើកនេះ ក៏រួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មនិងជនបទ ជំរុញនិងបង្កើនសមត្ថភាពនាំចេញអង្ករវៀតណាម ផលិតផលជលផលនិងផ្លែឈើតម្រូវការរបស់ទីផ្សារក្នុងស្រុក ក៏ដូចជាជំរុញការតភ្ជាប់ធ្វើអាជីរកម្ម និងប្រើប្រាស់វិទ្យាសាស្ត្រថ្មីទៅក្នុងការផលិតជូនប្រជាកសិករផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ