បើកវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “លើកកំពស់សមត្ថភាពផ្ទៃក្នុង បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព”។ ក្រៅពីការ ចូលរួមដោយផ្ទាល់ពីគណៈប្រតិភូប្រហែល ៤៥០ នាក់ វេទិកាក៏ត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយនឹងវិទ្យាស្ថាននិងសាកលវិទ្យាល័យចំនួន ៦ ក្នុងប្រទេស។

បើកវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា។ (រូបថត៖ VOV)
អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា៖ វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់រដ្ឋសភា ជាមធ្យោបាយដ៏សំខាន់ដើម្បីប្រមូលផ្តុំ និងពង្រីកយ៉ាងទូលំទូលាយនូវ ប្រាជ្ញា ភាពក្លៀវក្លា និងការទទួលខុសត្រូវរបស់សមាជិកសភា ប្រជាជន អ្នកបោះឆ្នោត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ជួរសហគ្រាសនិងសហ
គ្រិននៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកទៅក្នុងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងសេចក្តីសម្រេចរបស់រដ្ឋសភា។ បន្ទាប់ពីរំលេចសមិទ្ធិផលសេដ្ឋកិច្ចដែលប្រទេសជាតិសម្រេចបាននោះ លោក ប្រធានរដ្ឋសភាក៏បានលើកឡើងពីការលំបាកដែលវៀតណាមកំពុងជួបប្រទះដូចជា៖ ភាពធន់នៃសហគ្រាសជាច្រើនបានឡើងដល់ដែនកំណត់ ការបញ្ជាទិញជាច្រើនត្រូវ កាត់បន្ថយ ប្រតិបត្តិការផលិតកម្ម និងអាជីវកម្មជួបការលំបាក ជាពិសេសទីផ្សារ នាំចេញ លំហូរសាច់ប្រាក់ ការកៀរគរដើមទុន សម្ពាធពីការសំណូមពរនៃទីផ្សារ និងដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព... លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា៖
“ពីតថភាពនៃការងើបឡើងក្នុងអំឡុងពេលជំងឺរាតត្បាតនៅពេលដែលជួបការលំបាកនិងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក មេរៀនមួយក្នុង ចំណោមមេរៀនសំខាន់បំផុតនោះគឺការកសាង និងពង្រីកធនធានផ្ទៃក្នុងយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងអស្ថិរភាពនៃកត្តាខាងក្រៅ។ យើងត្រូវតែពង្រឹង និងពង្រីក "កម្លាំងផ្ទៃក្នុង" ឆ្លៀតយកនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវ "កម្លាំងខាងក្រៅ" ដើម្បីសម្របខ្លួន និងអភិវឌ្ឍន៍។ នេះត្រូវបានចាត់ទុកជាភារកិច្ចជួរ មុខនិងយូរអង្វែង ជាពិសេសក្នុងបរិបទ និងស្ថានភាពថ្មី ដោយមានការប្រែប្រួលជា ច្រើន និងហានិភ័យកាន់តែកើនឡើង។ វៀតណាមត្រូវផ្តោតលើការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង រួមទាំងក្នុងរយៈពេលខ្លី មធ្យមនិងយូរអង្វែង”។
បើកវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣ - ảnh 2ទិដ្ឋភាពនៅក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ។ (រូបថត៖ VOV)
បន្ទាប់ពីពិធីបើក បានប្រព្រឹត្តទៅសម័យប្រជុំក្រោមប្រធានបទ "បង្កើនកម្លាំង ផ្ទៃក្នុង ដោះសោធនធាន ជួយទ្រទ្រង់សហគ្រាសជំនះលើការលំបាក"។ លោក Jochen Schmittmann តំណាងអចិន្រ្តៃយ៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំ ប្រទេសវៀតណាម បាននិយាយថា នៅពេលអនាគត សេដ្ឋកិច្ចវៀតណាមនឹងងើប ឡើងវិញ ជាពិសេសការនាំចេញ និងសញ្ញាវិជ្ជមានពីទីផ្សារអចលនទ្រព្យ។ ទោះជា យ៉ាងនេះក្ដី វៀតណាមនឹងរងផលប៉ះពាល់ដោយការបាក់ដាច់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សកល និងការធ្លាក់ចុះនៃតម្រូវការទំនិញ។ ដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយ ឆ្លើយតបឲ្យបានសមស្រប រួមទាំងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹងនាពេល ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ