បើកវេទិកាសន្ទនាសមុទ្រលើកទី១២

(VOVWORLD) - នាថ្ងៃទី ១៥ មីនា នៅទីក្រុងហូជីមិញ វិទ្យាស្ថានការទូត សហការជាមួយមូលនិធិ Konrad Adenauer Stiftung (KAS - អាល្លឺម៉ង់) បានរៀបចំវេទិកាសន្ទនាសមុទ្រលើកទី ១២ ក្រោមប្រធានបទ "ជំរុញការតភ្ជាប់លើសមុទ្រ - ពង្រឹងភាពស្អិតរមួតសកល"។

បើកវេទិកាសន្ទនាសមុទ្រលើកទី១២ - ảnh 1លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងនៅវេទិកា។
(រូបថត៖ VNA)
ថ្លែងមតិនៅវេទិកា លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសពាណិជ្ជកម្ម វៀតណាមមានការសន្យា យ៉ាងមុតមាំចំពោះសុវត្ថិភាពនាវាចរណ៍ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ក៏ដូច ជាការតភ្ជាប់នាវាចរណ៍ដោយមិនត្រូវរារាំងក្រោមច្បាប់អន្តរជាតិ។ ទំហំពាណិជ្ជកម្ម របស់វៀតណាមស្រូបយកសមាមាត្រដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុប ហើយការ អាកខានណាមួយដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រនឹងប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមបានចាត់ទុក ការធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិជាកត្តាចាំបាច់ និងជាតម្លៃសំខាន់មួយ។ វៀតណាមសន្យារក្សាសណ្តាប់ធ្នាប់ ដោយឈរលើមូលដ្ឋានច្បាប់ ហើយជឿ ជាក់ថា ការគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ គឺជាមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅសមុទ្រ ហើយជាវិធីសាស្រ្តដោះស្រាយជម្លោះនៅសមុទ្រដោយសមហេតុផលបំផុត។
វេទិកាសន្ទនាសមុទ្រលើកទី ១២ រួមមាន ៤ វគ្គ ដោយមានប្រធានបទ៖ "ការ តភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់សកល" "កំពង់ផែសមុទ្រឆ្លាត វៃប្រកបដោយនិរន្តរភាព៖ និន្នាការដែលមិនអាចបញ្ច្រាសបាន នៅក្នុងសេដ្ឋកិច្ចសមុទ្រ បៃតង", "ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសមុទ្រក្នុងយុគសម័យឌីជីថល" និង "ការតភ្ជាប់ បណ្តាញច្រករបៀងបៃតងនៅក្នុងលំហសមុទ្រ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ