បើកសកម្មភាពទេសចរណ៍ឡើងវិញ ដោយធានាសុវត្ថិភាព ប្រសិទ្ធភាព

(VOVWORLD) - នាបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងខិតខំប្រឹងប្រែងសុក្រិតវិធានការបើកសកម្មភាពទេសចរណ៍ ដើម្បីជួយ សម្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាសហគ្រាសនានា ដើម្បីទទួលភ្ញៀវទេសចរផងដែរ។
បើកសកម្មភាពទេសចរណ៍ឡើងវិញ ដោយធានាសុវត្ថិភាព ប្រសិទ្ធភាព - ảnh 1សកម្មភាពទេសចរន៍នៅ សមុទ្រMy Hoa ខេត្ត Ninh Thuan (រូបថត៖ Doan Si/VOV)

រដ្ឋាភិបាលវៀតណាមបានយល់ព្រមចំពោះសំណើររបស់ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាស្ដីពីការបើកសកម្មភាពទេសចរណ៍(ផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ) ដោយធានាសុវត្ថិភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាពតាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃពី ១៥ មិនា។ នាបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងខិតខំប្រឹងប្រែងសុក្រិតវិធានការបើកសកម្មភាពទេសចរណ៍ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាសហគ្រាសនានា ដើម្បីទទួលភ្ញៀវទេសចរផងដែរ។

លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) លោក Nguyen Trung Khanh បានអះអាងថា៖ ការបើកសកម្មភាពទេសចរណ៍ឡើងវិញចាំបាច់ត្រូវអនុវត្តន៍តាមទិសដៅសុវត្ថិភាព វិទ្យាសាស្ត្រតាមស្មារតីដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហើយត្រូវផ្ដោតសំខាន់លើដំណោះស្រាយចំនួន ៧ ក្រុម។ ដំបូងឡើយ គឺត្រូវធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះគឺដំណោះស្រាយស្ដីពីការតភ្ជាប់រវាងអាកាសចរណ៍ និងទេសចរណ៍។ វៀតណាមបានលុបចោលបទបញ្ញត្តិការដាក់កំហិតជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី ១៥ កុម្ភៈ។ នេះគឺជាលក្ខខ័ណ្ឌអំណោយផល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកវៀតណាម។ ជាពិសេស ដើម្បីធានាការស្ដារទេសចរណ៍នោះ វៀតណាមនឹងផ្ដោតសំខាន់លើគុណភាពផលិតផលដោយធានាមូលដ្ឋានសំភារៈ និងពង្រឹងប្រភពធនធានមនុស្សលើវិស័យទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ