បក្សកុម្មុយនីស្តវៀតណាមនិងគណះបក្សកុម្មុយនីស្តអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ

(VOV)_នាថ្ងៃទី១០ មិថុនា នៅទីក្រុង Johannesburg អាហ្វ្រីកខាងត្បូង​គណះ​ប្រតិភូ បក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Hoang Binh Quan ប្រធានគណះកម្មាធិ ការកិច្ចការបរទេសមជ្ឈឹម និងគណះប្រតិភូគណះបក្ស​កុម្មុយនីស្តអាហ្វ្រីកខាងត្បូង ដឹក នាំដោយលោក Chris Mahlako ប្រធាន​គណះ​កម្មាធិការទនាក់ទំនងអន្តរជាតិ បានជួបពិ
ភាក្សា ជាមួយគ្នា អំពីសភាពការណ៍នៃគណះបក្សទាំងពីរ និងបណ្ដាបញ្ហាអន្តរជាតិ ដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ​ភាគីទាំងពីរបានឯកភាពអំពីការបង្កើនថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី តាមរយះការផ្លាស់ប្តូរព័ត៍មាន ផ្លាស់ប្តូរគណះប្រតិភូ
 និងរៀបចំបណ្ដា​សិក្ខាសាលា ស្ដីពីបណ្ដាបញ្ហាទ្រឹស្ដីនិងអនុវត្តជាក់ស្ដែងក្នុងកិច្ចការបក្ស។ ​អំពីទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្ន ភាគីទាំងពីរមានគោលបំណងថា÷ បក្សកុម្មុយនីស្តនៃ
ប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ បន្តរួមសហ
ការប្រកបដោយមានប្រសិទ្ធិភាពនៅលើវេទិកាពហុ​ភាគី និងអន្តរជាតិ ជួយឧបត្ថម្ភគ្នាទៅ
វិញ ទៅមកបើក ទូលាយទំនាក់ទំនងនៅទ្វីបអាស៊ី និងអាហ្វ្រីក ក្នុងវិស័យនយោបាយ 
សេដ្ឋកិច្ច  វប្បធម៌…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ