បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះជនជាតិភាគតិច

(VOVWORLD) - រហូតមកដល់ពេលនេះ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចត្រូវបានកែលម្អកាន់តែខ្លាំងឡើង កាត់បន្ថយគម្លាតអភិវឌ្ឍន៍; បង្កើតសាមគ្គីភាព រួមដៃគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះជនជាតិភាគតិច - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបជាមួយជនដែលមានកិត្យានុភាពនៅទីក្រុង Lao Cai នាថ្ងៃទី ៧ ខែវិច្ឆិកា (រូបថត៖ Viet Cuong/VOV)

នេះជាប្រសាសន៍របស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ក្នុងជំនួបជាមួយគណៈប្រតិភូជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចខេត្ត Lao Cai ដែលជាខេត្តព្រៃភ្នំនៅភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ រហូតមកដល់ពេលនេះ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចត្រូវបានកែលម្អកាន់តែខ្លាំងឡើង កាត់បន្ថយគម្លាតអភិវឌ្ឍន៍; បង្កើតសាមគ្គីភាព រួមដៃគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យអ្នកមានកិត្យានុភាពបន្តជាកត្តាស្នូល ដែល រីកសាយសាយនូវតម្លៃល្អប្រសើរក្នុងចំណោមជនជាតិ; ដោយឈរលើមូលដ្ឋាននៃការប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍ណែនាំ គោលមាគ៌ា និងគោលនយោបាយរបស់បក្សនិងរដ្ឋ បរិបទក្នុងប្រទេស និងអន្តរជាតិ បន្តផ្លាស់ប្តូររបៀបផ្សព្វផ្សាយនិងបំផុសបំផុលប្រជាជន។ ជនមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិចមិនត្រឹមតែជាគំរូអំពីសីលធម៌ និងគុណសម្បត្ដិប៉ុណ្ណោះទេ ថែមទាំងមានការរិះគន់ និងស្នើសុំការអនុវត្តគោលនយោបាយជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់ជនជាតិភាគតិចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ