បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ពិសេសទៅលើជនមានគុណូបការៈចំពោះប្រទេសជាតិ

(VOVWORLD) -នារសៀលថ្ងៃទី៩សីហា នៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយគណៈប្រតិ ភូជនមានគុណូបការៈខេត្ត Dong Nai ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល យកចិត្ត ទុកដាក់ពិសេសដល់គោលនយោបាយ “តបស្នងសងគុណ” ចំពោះវីរៈយុទ្ធជន យុទ្ធ ជនពលី យុទ្ធជនពិការ ជនមានគុណូបការៈចំពោះបដិវត្តន៍។ 


លោក Vu Duc Dam មានបំណងថា ជនមានគុណូបការៈខេត្ត Dong Nai បន្តពង្រីកប្រពៃណីអង់ អាចក្លាហាននិងអប់រំជំនាន់វ័យក្មេងសកម្មធ្វើពលកម្ម សិក្សារៀនសូត្រកសាងស្រុក កំណើត ដើម្បីប្រទេសជាតិកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vu Duc Dam បានអះ អាងថា ការអភិវឌ្ឍន៍ប្រទេសជាតិសម្បូរធូធារ ជាវិធីសាស្ត្រល្អបំផុត សម្រាប់តបស្នងសងគុណវីរៈយុទ្ធជន យុទ្ធជនពលី យុទ្ធជនពិការនិងជនមានគុណូ បការៈចំពោះប្រទេសជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ