បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាងនិងអភិវឌ្ឍកម្លាំងបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលជឿជាក់ហើយសង្ឃឹមថា បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករគ្រប់រូបនឹងបន្តខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីនាំមកនូវអ្វីៗដ៏ល្អប្រសើរបំផុតសម្រាប់ប្រជាជន កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃដូចនឹងពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។
បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាងនិងអភិវឌ្ឍកម្លាំងបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ។ (រូបថត៖ TTXVN) 

ក្នុងឱកាសរំលឹកខួបលើកទី៩០ទិវាប្រពៃណីនៃផ្នែកឃោសនាអប់រំរបស់បក្ស (ថ្ងៃទី១ សីហា ឆ្នាំ១៩៣០ - ថ្ងៃទី១ សីហា ឆ្នាំ២០២០) នារសៀលថ្ងៃទី៣០ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូចំនួន២០៣នាក់ដែលតំណាងឲ្យមជ្ឈដ្ឋានបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករជាង៦,៥លាននាក់លើទូទាំងប្រទេស។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើបានអះអាងថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារកសាងនិងអភិវឌ្ឍកម្លាំងបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រមទាំងជួយសម្រួលយ៉ាងល្អបំផុតដើម្បីឲ្យបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករ អាចមានការអភិវឌ្ឍទាំងខាងបរិមាណផងនិងគុណភាពផងផងដែរ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលជឿជាក់ហើយសង្ឃឹមថា បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បៈករគ្រប់រូបនឹងបន្តខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីនាំមកនូវអ្វីៗដ៏ល្អប្រសើរបំផុតសម្រាប់ប្រជាជន កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃដូចនឹងពាក្យទូន្មានរបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ