បើកសន្និសីទកំពូល BRICS នៅអាហ្វ្រិកខាងត្បូង

(VOVWORLD) -នាថ្ងៃទី ២៥ កក្កដា សន្និសីទកំពូលលើកទី ១០ នៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខនៅលើពិភពលោក  BRICS) បានបើកនៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) ជាមួយការដែលប្រធានរដ្ឋចិន លោក Xi Jinping ឡើងសម្លេងព្រមានថាលទ្ធិគាំពារនិយមដែលកំពុងកើនឡើង នឹងធ្វើ អន្តរាយដល់ពាណិជ្ជកម្ម។ 
បើកសន្និសីទកំពូល BRICS នៅអាហ្វ្រិកខាងត្បូង - ảnh 1 បើកសន្និសីទកំពូល BRICS នៅអាហ្វ្រិកខាងត្បូង

ថ្លែងមតិបើកសន្និសីទ BRICS លោក Xi Jinping បានលើកច្បាស់ថា " លទ្ធិពហុភាគីនិយម និងកិច្ចគាំរពារពាណិជ្ជកម្មកំពុង កើនឡើង។បណ្ដប្រទេសកំពុងត្រូវប្រឈមមុខនឹងជម្រើសរវាងកិច្ចសហប្រតិបត្តិការ ឬ ការប្រឈមមុខដាក់គ្នា "។ ទន្ទឹមនឹងនេះដែរប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosaបានសម្តែងការព្រួយបារម្ភថាបណ្ដាវិធានការឯកតោភាគីកំពុងកើនឡើង ដើរផ្ទុយទៅនឹងគោលការណ៍របស់ WTO ព្រមទាំងព្រួយបារម្ភអំពីផលប៉ះពាល់នៃវិធានការទាំងនេះ។

ដោយប្រធានបទ "BRICS នៅទ្វីបអាហ្វ្រិក៖ កិច្ចសហប្រតិបត្តិការដើម្បីកំណើនគ្របដណ្ដប់ និងសម្បូររុងរឿងរួមក្នុងបដិវត្តន៍ ឧស្សាហកម្ម 4.0" នោះ សន្និសីទនេះ នឹងអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៧ កក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ