បើកសន្និសិទការទូតវៀតណាមលើកទី៣២

(VOVWORLD) - សន្និសីទនេះក៏ជាឱកាសដើម្បីឲ្យ ផ្នែកការទូតពិភាក្សាអំពីបញ្ហាសំខាន់និងថ្មីមួយចំនួនក្នុងកិច្ចការបរទេស ដើម្បីរួម ចំណែកក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលមាគ៌ាកិច្ចការបរទេសក្នុង សម័យផ្លាស់ប្ដូរថ្មី។

បើកសន្និសិទការទូតវៀតណាមលើកទី៣២ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទការទូតលើកទី៣២។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ សន្និសីទការទូតវៀតណាមលើកទី ៣២ បានបើកដោយប្រធានបទ “លើកកំពស់តួនាទីនាំមុខ កសាងខឿនការទូតគ្រប់ជ្រុង ជ្រោយ ទំនើប រឹងមាំ អនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៣របស់បក្ស”។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។
ក្រៅពីការវាយតម្លៃ និងព្យាករណ៍ស្ថានភាពអន្តរជាតិ អង្គសន្និសីទនឹងពិនិត្យ មើល ហើយវាយតម្លៃយ៉ាងទូលំទូលាយចំពោះលទ្ធផលនៃការអនុវត្ត សេចក្តីសម្រេច ចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ២ ឆ្នាំ និងជាងពាក់កណ្ដាលអាណត្តិកន្លងទៅ ព្រមទាំងស្នើបេសកកម្មកិច្ចការបរទេស សំខាន់ៗនិងវិធានការនានាដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍រហូតដល់ដំណាច់ អាណត្តិនីតិកាលទី ១៣ និងឆ្នាំបន្តបន្ទាប់ទៀត។ សន្និសីទនេះក៏ជាឱកាសដើម្បីឲ្យ ផ្នែកការទូតពិភាក្សាអំពីបញ្ហាសំខាន់និងថ្មីមួយចំនួនក្នុងកិច្ចការបរទេស ដើម្បីរួម ចំណែកក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលមាគ៌ាកិច្ចការបរទេសក្នុង សម័យផ្លាស់ប្ដូរថ្មី។ អង្គសន្និសីទក៏ចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពី ទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការកសាងផ្នែកការទូតឲ្យកាន់តែរឹងមាំ វិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ