បើកសន្និសីទសន្តិភាពទីក្រុងហាណូយ

(VOVWORLD) - បង្កើនគំនិតផ្តួចផ្តើម និងបង្កើនសកម្មភាពប្រឆាំងសង្រ្គាម ទប់ស្កាត់ជម្លោះ ទប់ស្កាត់ការរត់ប្រណាំងសព្វាវុធ ទាមទារឱ្យលុបបំបាត់អាវុធប្រល័យលោក និងរួមសាមគ្គីភាពជាមួយប្រជាជននៃបណ្ដាប្រទេសដែលកំពុងតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
បើកសន្និសីទសន្តិភាពទីក្រុងហាណូយ - ảnh 1លោក Uong Chu Luu ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម

សន្និសីទសន្តិភាពទីក្រុងហាណូយបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៥ វិច្ឆិកានៅទីក្រុងហាណូយ ក្នុង ឱកាសនៃមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Uong Chu Luu ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានសង្កត់ធ្ងន់ថា៖ “គណៈកម្មាធិការសន្តិភាពវៀតណាមមានគោលបំណងថា ក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងបន្តពង្រឹង និងពង្រឹង និងពង្រីកថែមទៀតសាមគ្គីភាព ឯកភាពរវាងអង្កការជាសមាជិកនានា ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងកម្លាំងប្រជាធិបតេយ្យ ជឿនលឿនតស៊ូសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយសមភាព ចីរភាពនៅលើពិភពលោក។ បង្កើនគំនិតផ្តួចផ្តើម និងបង្កើនសកម្មភាពប្រឆាំងសង្រ្គាម ទប់ស្កាត់ជម្លោះ ទប់ស្កាត់ការរត់ប្រណាំងសព្វាវុធ ទាមទារឱ្យលុបបំបាត់អាវុធប្រល័យលោក និងរួមសាមគ្គីភាពជាមួយប្រជាជននៃបណ្ដាប្រទេសដែលកំពុងតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ទន្ទឹមនឹងនេះ ជំរុញការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ”៕     

ប្រតិកម្មទៅវិញ

ផ្សេងៗ