បើកសប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu

(VOVWORLD) - លោក Do Quoc Viet អនុប្រធាននាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា៖ សប្តាហ៍ភាពយន្តនេះគឺជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈដ៏សំខាន់មួយបើកឆាកសម្រាប់រាល់សកម្មភាពរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត Dien Bien។ 
បើកសប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu - ảnh 1 សប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu

នាយប់ថ្ងៃទី ២៤ ខែមេសានៅ ទីក្រុង Dien Bien Phu ខេត្ត Dien Bien នាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរួមសហការជាមួយខេត្ត Dien Bien បើកសប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ខែឧសភាឆ្នាំ - ១៩៥៤ ថ្ងៃទី ៧ ខែឧសភាឆ្នាំ២០១៩)។

អញ្ជើញថ្លែងនៅទីនេះ លោក Do Quoc Viet អនុប្រធាននាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា៖ សប្តាហ៍ភាពយន្តនេះគឺជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈដ៏សំខាន់មួយបើកឆាកសម្រាប់រាល់សកម្មភាពរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត Dien Bien។ លោក Do Quoc Viet បានអះអាងថា៖

“រាល់ផលិតកម្មភាពយន្តដែលត្រូវបានឧទ្ទេសនាមក្នុងសប្ហាហ៍ភាពយន្តលើកនេះ គឺពោរពេញទៅដោយអត្ថសញ្ញាណជាតិ និងតម្លៃមនុស្សលោក នឹងរួមចំណែកអ ប់រំប្រពៃណី បំប៉នសេចក្ដីស្នេហាជាតិ មោទនភាពជាតិ លើកតម្កើង តបស្នងសងគុណចំពោះរាល់ការរួមវិភាគទាន ពលីកម្មរបស់បុព្វបុរសជំនាន់មុនៗ ព្រមទាំងអះអាងនូវរាល់សមិទ្ធិផលបដិវត្តន៍របស់ខេត្ត Dien Bien ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លើសពីនេះទៅទៀត អះអាងនូវតួនាទីដ៏សំខាន់របស់ភាពយន្តក្នុងជីវភាពរស់នៅ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

សប្ដាហ៍ភាពយន្តប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ខែមេសាដល់ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៩ នៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ