បើកសប្តាហ៍ជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - សប្តាហ៍ជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបើកនៅថ្ងៃទី ២១ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ 
បើកសប្តាហ៍ជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គលើកដំបូងនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ 

សកម្មភាពដំបូងនៃព្រឹត្តិការណ៍នេះគឺខួបគម្រប់លើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ។ ថ្លែងក្នុងពិធីអបអរសាទរគម្រប់ខួប ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ លោក Voncan Bozkir ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានសង្កត់ធ្ងន់ថាៈ  “មិនមានអង្គការសកលណា ដែលមានភាពស្របច្បាប់និងឥទ្ធិពលក៏ដូចជាផ្តល់ក្តីសង្ឃឹមសម្រាប់ប្រជាជនអំពីពិភពលោកល្អប្រសើរដូចអង្គការសហប្រជាជាតិអញ្ជឹងឡើយ។ នៅពេលយើងចាប់ផ្តើមសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ខ្ញុំសូមអំពាវនាវឱ្យពិភពលោក ចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ពោលគឺ អង្គការសហប្រជាជាតិគ្រាន់តែខ្លាំង នៅពេលដែលប្រទេសជាសមាជិករបស់ខ្លួនប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយគ្នាទៅវិញទៅមក និងឧត្តមគតិរបស់អង្គការសហប្រជាជាតិ។ ឥឡូវនេះគឺជាពេលវេលាសម្រាប់ប្រទេសជាសមាជិកក្នុងការកៀរគរប្រភពធនធាន ពង្រឹងរាល់ការខិតខំប្រឹងប្រែងនិងបង្ហាញពីឆន្ទៈនយោបាយនិងភាពជាអ្នកដឹកនាំ ដើម្បីធានាអនាគតដែលយើងចង់បាន និងអង្គការសហប្រជាជាតិដែលយើងត្រូវការ”

បើកសប្តាហ៍ជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 2ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ លោកលោក Voncan Bozkir  (ឆ្វេង) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  (រូបថតៈ TTXVN)

ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាសកលលោក៖ “ឧត្តមគតិរបស់អង្គការសហប្រជាជាតិ រួមមានសន្តិភាព យុត្តិធម៌ សមភាព និងសេចក្តីថ្លៃថ្នូរ ដើម្បីឆ្ពោះទៅរកពិភពលោកដែលល្អប្រសើរជាងមុន។ បច្ចុប្បន្ននេះ យើងត្រូវជួបប្រទះនឹងបញ្ហាប្រឈមពហុភាគីជាច្រើន ប៉ុន្តែយើងនៅតែកង្វះនូវ ដំណោះស្រាយពហុភាគី។ យើងត្រូវការពហុភាគីនិយមកាន់តែមានប្រសិទ្ធិភាពជាមួយនឹងចក្ខុវិស័យ មហិច្ឆតានិងឥទ្ធិពល។ អធិបតេយ្យភាពជាតិ សសរស្តម្ភរបស់អង្គការសហប្រជាជាតិ តែងតែដើរទន្ទឹមគ្នានឹងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើគុណតម្លៃនិងទំនួលខុសត្រូវរួមគ្នា ដើម្បីសម្រេចបាននូវវឌ្ឍនភាពសម្រាប់ទាំងអស់គ្នា។ នៅក្នុងពិភពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក យើងត្រូវការបណ្តាញពហុភាគីមួយ ដែលមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជិតស្និទ្ធរបស់អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អន្តរជាតិនិងប្លុកពាណិជ្ជកម្ម។ យើងក៏ត្រូវការពហុពហុនិយមប្រកបដោយបរិយាប័ន្ន ដោយមានការចូលរួមពីសង្គមស៊ីវិល អាជីវកម្ម រដ្ឋអំណាចក្នុងតំបន់និងមជ្ឈដ្ឋានយុវជនផងដែរ"

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបង្កើតរបស់ខ្លួន តំណាងនានាបានអះអាងថា បញ្ហាប្រឈមរបស់ពិភពលោកគឺទាក់ទងយ៉ាងជិតស្និទ្ធនឹងគ្នា ហើយយើងអាចដោះស្រាយបានតាមរយៈប្រព័ន្ធពហុភាគីដែលខ្លាំងជាងមុន សំដៅកសាងពិភពលោកមួយដែលយុត្តិធម៌និងប្រកបដោយចីរភាព។

សូមគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ២១ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា សប្តាហ៍ជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងប្រព្រឹត្តទៅនូវវគ្គពិភាក្សារួមគ្នានិងព្រឹត្តិការណ៍ជាន់ខ្ពស់ដទៃទៀត ដែលប្រារព្ធធ្វើឡើងតាមរយៈការរួមបញ្ចូលគ្នារវាងប្រព័ន្ធវីដេអូ និងបន្តផ្ទាល់នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ