បើកសប្តាហ៍នៃការផ្សព្វផ្សាយកសិផលវៀតណាមនៅបារាំង

(VOVWORLD) -   នាថ្ងៃទី ២៥ ខែមិថុនា មជ្ឈមណ្ឌលជម្រុញវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ហាណូយ (HPA) បានរួមសហការជាមួយស្ថានប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅបារាំង ដើម្បីរៀបចំកម្មវិធី "ផ្សព្វផ្សាយកសិផល     វៀតណាមឆ្នាំ ២០១៩" នៅឯទីផ្សារកសិកម្មអន្តរជាតិ Rungis ភាគខាងត្បូងទីក្រុងប៉ារីស (បារាំង) ព្រមទាំងនឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ម្ហូបអាហារផ្សេងៗជាបន្តបន្ទាប់ទៀតនាពេលខាងមុខផងដែរ។
បើកសប្តាហ៍នៃការផ្សព្វផ្សាយកសិផលវៀតណាមនៅបារាំង - ảnh 1 បើកសប្តាហ៍នៃការផ្សព្វផ្សាយកសិផលវៀតណាមនៅបារាំង

គណៈប្រតិភូនៃសហគ្រាសវៀតណាមចំនួន ១១ បានអញ្ជើញចូលរួមកម្មវិធីឆ្នាំនេះដោយឧទ្ទេសនាមអំពីកសិផលដែលមានឧត្តមភាពរបស់វៀតណាមដូចជាផ្លែឈើស្រស់ៗ (ស្វាយ, ផ្លែស្រកានាគ, ដូង, ស្វាយចន្ទី, សាវម៉ាវជាដើម)។  កសិផលទាំងនេះត្រូវបានរៀបចំដោយហ្មត់ចត់ ក្នុងនោះមានផលិផលសរីរាង្គជាច្រើន ដែលកំពុងជានិន្នាការពេញនិយមរបស់អតិថិជនអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ