បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

(VOVWORLD) -ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -កម្ពុជា នាយប់ថ្ងៃទី ៤ តុលា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តិទៅពិធីបើក សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៧។
បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា - ảnh 1បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា 

ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -កម្ពុជា នាយប់ថ្ងៃទី ៤ តុលា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តិទៅពិធីបើក សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Vuong Duy Bien  បានសង្កត់ធ្ងន់ថា បណ្ដាសកម្មភាពវប្បធម៌នៃប្រទេសទាំងពីរបានរៀបចំជាប្រចាំ ដោយមានអត្ថន័យយ៉ាងសំខាន់ក្នុងការបង្កើនចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា ហើយរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសនីមួយៗ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាលោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់ថា ដោយមានគោលដៅឆ្ពោះទៅសន្តិភាព និងការអភិវឌ្ឍន៍នោះ កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសនៅលើពិភពលោក ក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង។ ស្ដីពីវិស័យវប្បធម៌ លោកស្រី ភឿង សកុណាបានឲ្យដឹងថា កម្មវិធីនេះ គឺមិនត្រឹមតែជាសក្ខីភាពចំពោះកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរវប្បធម៌ទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឱកាសផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍រវាងកម្មាភិបាល អ្នកជំនាញការនៃប្រទេសនីមួយៗ លើវិស័យវប្បធម៌ វិចិត្រសិល្បៈទៀតផង។

ក្នុងសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាលើកនេះ នៅមានសកម្មភាពដូចជា៖ ពិព័រណ៍រូបថត "ពណ៌ចម្រុះវៀតណាម" ដើម្បីសម្ដែង បម្រើសហគមន៍អាណិកជនវៀតណាម និងសហគ្រាសវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ