បក្សភាគប្លុកស្ថាប័នមជ្ឈឹមជ្រួតជ្រាបសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី១០
|
បក្សភាគប្លុកស្ថាប័នមជ្ឈឹមជ្រួតជ្រាបសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី១០ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០មិនានៅទីក្រុងហាណូយ បក្សភាគ្ប្លុកស្ថាប័នមជ្ឈឹម
បានរៀបចំសន្និសីទជ្រួតជ្រាបលាតត្រដាងសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១០គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១សំរាប់កម្មាភិបាលស្នូលនៃ
បក្សភាគប្លុក។ សាស្ត្រាចារ្សរងបណ្ឌិត Pham Van Linh អនុប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមបានឧទ្ទេសនាមខ្លឹមសារសេចក្តីសំរេចចិត្តនៃសន្និបាតលើក
ទី១០គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១រួមមានពង្រាងរបាយការណ៍
នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១នៅមហាសន្និបាតបក្ស
លើកទី១២ ពង្រាងរបាយការណ៍វាយតំលៃលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១១-២០១៥និងទិសដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-
២០២០ របាយការណ៍បូកសរុបការអនុវត្តលក្ខណ្ឌតិកៈបក្សនីតិកាលទី១១និងសំណើរ
បំពេញបន្ថែមវិសោធនកម្មលក្ខ័ណ្ឌតិកៈបក្សនីតិកាលទី១១ដាក់ជូនមហាសន្និបាត
លើកទី១២៕