បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan

បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan - ảnh 1
បើកសម្ពោធន៍ទីសក្ការបូជាអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Duan(http://baobacgiang.com.vn/)

(VOV)_នាថ្ងៃទី ១៨ មក​ពិធីបើកសម្ពោធន៍​ទី​សក្ការបូជា​អតីត​អគ្គលេខាបក្ស
កុម្មុយ នីស្តវៀតណាមលោក Le Duan ត្រូវបាន រៀបចំឡើងនៅស្រុក Cam Xuyen 
ខេត្ត Ha Tinh ( ភាគ​កណ្ដាលវៀតណាម) ដ៏មហោលារឹក។ ​អញ្ជើញ​ចូលរួម​ពិធី នេះមានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។

          ក៏ក្នុងឱកាសនេះដែរ ក្នុងពិធីជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំស្នូល​
របស់ខេត្ត Ha Tinh លោកប្រធានរដ្ឋ Truong Tan Sang បានសម្ដែងនូវក្តីសប្បាយរីក
រាយ​ចំពោះមុខការអភិវឌ្ឍន៍លើច្រើនវិស័យរបស់ខេត្តក្នុងឆ្នាំ ២០១៣កន្លងទៅ។ ទោះបីជាមានការលំបាកជាច្រើនក្ដី ប៉ុន្តែ Ha Tinh នៅរក្សារបានកំណើន​ខ្ពស់​ និង គំរោងការណ៍ស្នូលនានាត្រូវបានសម្រេចតាមការកំណត់។​ ប្រធាន​រដ្ឋជឿជាក់ថា៖ដោយប្រពៃណីបដិវត្តន៍ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh នឹងខំប្រឹងប្រែងឈាន
ទៅមុខ ទទួល​បានលទ្ធផលល្អ ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ ជំរុញខ្លាំងកិច្ចការកាត់បន្ថយ ភាពក្រីក្រ កសាងខេត្ត Ha Tinh កាន់តែសប្បូររុងរឿង អរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ