បើកសម្ពោធន៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-មូស្គូនៅរុស្ស៊ី

បើកសម្ពោធន៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-មូស្គូនៅរុស្ស៊ី - ảnh 1
បើកសម្ពោធន៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-មូស្គូនៅរុស្ស៊ី

          (VOV)_នាថ្ងៃទី១៩ ធ្នូ នៅទីក្រុងមូស្គូ (រុស្ស៊ី) មជ្ឈមណ្ឌលពាណិជ្ជកម្ម​ហា
ណូយ-មូស្គូ ត្រូវបានបើកជាផ្លូវការ ទាក់ទាញការយកចិត្តទុកដាក់ជាច្រើន ​ពីអតិ
ថិជនរុស្ស៊ីជាច្រើនកុះករ ក្នុងឱកាសរៀបចំទទយលឆ្នាំថ្មី២០១៦។ ដោយ​មានផ្ទៃ
ដីជិត៤០ពាន់ម៉ែត្រក្រឡា រួមមាន៖ ផ្ទះ សណ្ឋាគារ តំបន់លេងកំសាន្ត ផ្សារទំនើប …លៗ មជ្ឈមណ្ឌលហាណូយ-មូស្គូ ជារូបសណ្ឋានឆ្នើមមួយ ​ហើយ​មានបទដ្ឋាន
អន្តរជាតិ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ​រុស្ស៊ី លោក
 Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ 

          “ ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ីគឺល្អបរសើរ ហើយ
​វៀតណាមទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តរុស្ស៊ីនានា ទាំងក្នុង​ដំ
ណាក់កាលសង្គ្រាមនិងសន្តិភាពនាបច្ចុប្បន្ន។ ការកសាងមជ្ឈមណ្ឌលនេះ ក៏
ជាការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំទីក្រុងមូស្គូ និងប្រជាជនតំបន់ដែរ។ យើងខ្ញុំសូម
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអំពីប្រការទាំងនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ