បើកសម្ពោធស្តុបរំលឹកវិញ្ញាណក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេស ដែលវាយសម្រុកវិទ្យុ សម្លេង Sai Gon ឆ្នាំ១៩៦៨”

(VOVWORLD) - សំណង់នេះបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះកម្លាំងយុទ្ធជន ពិសេស Sai Gon កម្លាំងប្រដាប់អាវុធទីក្រុង តាមនោះឃោសនាអំពីប្រពៃណី ស្នេហាជាតិស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ ប្រជាជាតិ។ 
បើកសម្ពោធស្តុបរំលឹកវិញ្ញាណក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេស ដែលវាយសម្រុកវិទ្យុ សម្លេង Sai Gon ឆ្នាំ១៩៦៨” - ảnh 1 (រូបថត៖ tuoitre.vn)


 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ យុទ្ធនាការវាយសម្រុក និងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៦៨នោះ នាព្រឹកថ្ងៃទី១២ កុម្ភៈ វិទ្យុ សម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) បានរៀបចំពិធីសម្ពោធស្តុបរំលឹកវិញ្ញាណ ក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេសដែលវាយសម្រុកវិទ្យុសម្លេង Sai Gon នាឆ្នាំ ១៩៦៨”។ សំណង់នេះបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះកម្លាំងយុទ្ធជន ពិសេស Sai Gon កម្លាំងប្រដាប់អាវុធទីក្រុង តាមនោះឃោសនាអំពីប្រពៃណី ស្នេហាជាតិស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ ប្រជាជាតិ។ ស្តុបរំលឹកវិញ្ញាណក្ខ័ន្ធនេះជាសំណង់មួយក្នុងចំណោមសំណង់ចំនួន៩ ដែល ត្រូវបានសាងសង់និងស្តារជួសជុលនៅទីក្រុងហូជីមិញ សំដៅរំលឹកគុណូបការៈរបស់ កម្លាំងយុទ្ធជនពិសេស Sai Gon ដែលបានពលីជីវិតក្នុងយុទ្ធនាការវាយសម្រុក និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ