បើកសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ១៤ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។
បើកសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1 បើកសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ១៤ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានឲ្យដឹងថា នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណានឹងផ្តល់មតិអំពីបញ្ហាមួយចំនួនដែលមានមតិខុសៗគ្នានៃគម្រោងច្បាប់ផែនការមេ ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អង្គការឥណទាន និងគម្រោងច្បាប់គ្រប់គ្រងបំណុលសាធារណៈ (ធ្វើវិសោធនកម្ម) ។ ក្នុងសម័យប្រជុំប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី ២០ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅផ្ដស់មតិអំពីគម្រោងច្បាប់ចំនួន ៧ ដែលគ្រោងនឹងដាក់ជូនរដ្ឋសភា ដើម្បីផ្ដល់មតិជាលើកដំបូងនៅសម័យប្រជុំលើកទី ៤។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏ផ្ដល់មតិអំពីពង្រាងសេចក្ដីអនុក្រឹត្យ បទបញ្ញត្តិ ស្ដីពីការការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋចំពោះសកម្មភាពកិច្ចការបរទេស ពង្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ដីពីកិច្ចការប្រើប្រាស់សំហអវកាសដើម្បីគោលបំណងសន្តិភាព។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានឃ្លាំមើលប្រធានបទ”ការអនុវត្តគោលនយោបាយនិងច្បាប់ចំពោះបុគ្គលអង្គកាធ្វើអាជីវកម្មចិញ្ចឹម កែថ្នៃ គ្រឿងសមុទ្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ តភ្ជាប់នឹងធានាការពារជាតិ សន្តិសុខសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ