បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិភាក្សាអំពីការរៀបចំសម្រាប់សម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។

បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងក្នុងសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

សម័យប្រជុំលើកទី ៣ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ។  ក្នុងកិច្ចប្រជុំដែលធ្វើឡើងរហូតដល់ថ្ងៃទី ២២ ខែកញ្ញានេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងនឹងផ្តល់មតិលើបញ្ហាសំខាន់ៗជាច្រើន។ តាមនោះ នឹងផ្តល់យោបល់ លើគម្រោងច្បាប់ សេចក្តីសម្រេចចិត្តនិងរបាយការណ៍ចំនួន ៦។  ក្នុងនោះមាន គម្រោងច្បាប់អាជីវកម្មធានារ៉ាប់រង (ធ្វើវិសោធនកម្ម); សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ស្តីពីកម្មសិទ្ធិបញ្ញា; សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការសាកល្បងនូវយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍខេត្ត Thanh Hoa និងរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចរបស់រដ្ឋសភា។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិភាក្សាអំពីការរៀបចំសម្រាប់សម័យប្រជុំលើកទី ២ រដ្ឋ សភានីតិកាលទី ១៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ