បើកសម័យប្រជុំលើកទី២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការពិចារណា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗចំនួន ១១ ដើម្បីត្រៀមរៀបចំសម័យប្រជុំលើកទី ៥ នៃរដ្ឋសភា នីតិកាលទី ១៥ នាពេលខាងមុខ។
បើកសម័យប្រជុំលើកទី២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ២២។ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការពិចារណា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗចំនួន ១១ ដើម្បីត្រៀមរៀបចំសម័យប្រជុំលើកទី ៥ នៃរដ្ឋសភា នីតិកាលទី ១៥ នាពេលខាងមុខ។

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា សម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥ គឺជាសម័យប្រជុំដ៏សំខាន់បំផុត ដោយបានប្រព្រឹត្តទៅនៅពាក់កណ្តាលអាណត្តិរបស់រដ្ឋសភា។ តាមគម្រោង ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងអនុម័តច្បាប់ចំនួន៧ សេចក្តីសម្រេចចំនួន៤ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន៩។

ក៏នាព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្តាប់សំណើរបង្កើតច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីយុត្តិធម៌អនីតិជន បទបញ្ជាស្តីពីការចំណាយលើនីតិវិធី; សេចក្តីស្នើច្បាប់ស្តីពីសហជីព (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ