បើកសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី២៦។ សម័យប្រជុំនេះបានផ្ដល់មតិលើខ្លឹមសារសំខាន់ៗជាច្រើន  សម្រាប់ត្រៀមរៀបចំសម័យប្រជុំលើកទី៦ នៃរដ្ឋសភា នីតិកាលទី១៥។

 បើកសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ២៦ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើគម្រោងច្បាប់ជាច្រើន រួមទាំងផ្តល់យោបល់លើកទី ១ លើច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម), ផ្តល់យោបល់ជាលើកទីពីរលើគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម) និងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)។ ទាក់ទិននឹងសកម្មភាពឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍លទ្ធផលរបស់ក្រុមឃ្លាំមើលតាមប្រធានបទរបស់រដ្ឋសភា; ពិនិត្យរបាយការណ៍របស់ស្ថាប័នស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការឃ្លាំមើលតាមប្រធានបទ និងសេចក្តីសម្រេចចិត្តស្តីពីការសួរដេញដោល និងឆ្លើយសំណួរដេញដោល ចាប់ពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន។

 បើកសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ quochoi.vn)

“យើងនឹងមានសម័យប្រជុំរដ្ឋសភាដាច់ដោយឡែកមួយ ហើយដាក់ជូនទៅរដ្ឋសភា។ សម័យប្រជុំលើកទី៦ នឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខ ដែលជាសម័យប្រជុំពាក់កណ្តាលអាណត្តិរបស់រដ្ឋសភា។ ដូច្នេះ ការសួរដេញដោល និងឆ្លើយសំណួរដេញដោល មិនផ្អែកលើខ្លឹមសារក្នុងឆ្នាំនោះទេ ប៉ុន្តែផ្តោតលើការពិនិត្យឡើងវិញ និងសួរឡើងវិញ រួមទាំងឃ្លាំមើលឡើងវិញនូវការសន្យារបស់រដ្ឋាភិបាល ប្រធានផ្នែក  ទាក់ទងនឹងសេចក្តីសម្រេចចិត្តឃ្លាំមើលតាមប្រធានបទ និងសេចក្តីសម្រេចចិត្តលើការសួរដេញដោលនិងឆ្លើយសំណួរដេញដោល”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

ព្រឹកនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើរបាយការណ៍ការងារឆ្នាំ២០២៣ និងផែនការសវនកម្មឆ្នាំ២០២៤ របស់សវនកម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ