បើកសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៤

(VOVWORLD) - សម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២១ ឧសភា នៅរដ្ឋធានីហាណូយ។
បើកសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៤ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

សម័យប្រជុំលើកនេះប្រព្រឹត្តទៅក្នុងរយៈពេល២០ថ្ងៃ។ ក្នុងនោះ រដ្ឋសភានឹងចំណាយពេលវេលា១២ ថ្ងៃដើម្បីអនុម័តលើគម្រោងច្បាប់ចំនួន៨ ពង្រាងសេចក្ដីសម្រេចចិត្តចំនួន១ និងផ្ដល់មតិដល់គម្រោងច្បាប់ចំនួន៨ទៀត។ រដ្ឋសភាក៏ចំណាយពេលវេលាជាច្រើនចំពោះសកម្មភាពឃ្លាំមើល ពិចារណានិងសម្រេចលើបញ្ហាសំខាន់ៗ។ ជាពិសេស រដ្ឋសភានិងលៃទុកពេលវេលា៣ថ្ងៃដើម្បីសួរដេញដោលនិងឆ្លើយការសួរដេញដោល។ អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖

        “ឆ្នាំ២០១៨ជាឆ្នាំទី៣ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៤។ មានភារកិច្ចសំខាន់ជាច្រើនបានដាក់ចេញចំពោះរដ្ឋសភា ដែលទាមទារឲ្យររដ្ឋសភាត្រូវផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជន ប្រជាជាតិ សំដៅសម្រេចភារកិច្ចទាំងអស់។ ការងារតាក់តែងច្បាប់ជាខ្លឹមសារគន្លឹះក្នុងសម័យប្រជុំលើកនេះ។ នេះជាគម្រោងច្បាប់ដែលមានអត្ថន័យដ៏សែនសំខាន់ហើយត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់ពិសេស សំដៅការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ កសាងនិងសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម បង្កើនកម្លាំងសន្តិសុខការពារជាតិ កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋ ជំរុញការបង្ការប្រឆាំងអំពើពុករលួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ