បក្សរដ្ឋយកចិត្តទុកដាក់ដល់ជនរួមជាតិភាគតិចក្នុងទូទាំងប្រទេសវៀតណាម

នាថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Tong Thi Phong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអ្នកមានកិត្យានុភាពក្នុង
សហគមជនរួមជាតិភាគតិច ស្រុក Tan Son ខេត្ត Phu Tho ភាគខាងជើងវៀតណាម ដែលកំពុងមានដំណើរទស្សនានៅ ហាណូយ ។ អនុប្រធានរដ្ឋសភា Tong Thi Phong
បានស្នើថា៖ ក្នុងរយៈពេលខាងមុខ ថ្នាក់ដឹកនាំស្រុក Tan Son ត្រូវបន្តថែទាំជីវភាព
រស់នៅរបស់អ្នកមានគុណូបការៈអ្នកចាស់ជរាអ្នកមានកិត្យានុភាពក្នុងសហគមជន
រួមជាតិភាគតិចរបស់ស្រុក។អនុប្រធានរដ្ឋសភាមានគោលបំណងថា៖ បណ្ដាតំណាង ជនរួមជាតិភាគតិចស្រុក Tan Son បន្តពង្រីកការទទួលខុសត្រូវរបស់ខ្លួនក្នុង
ការស្ថេរភាពវប្បកម្មនិងទីកន្លែងរស់នៅ ការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម
កសាង មាតុប្រទេស ឲ្យកាន់តែល្អស្អាតសម្បូរុងរឿង៕

បក្សរដ្ឋយកចិត្តទុកដាក់ដល់ជនរួមជាតិភាគតិចក្នុងទូទាំងប្រទេសវៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ