បូកសរុបគម្រោងការនៃកម្មវិធីរួមរបស់អង្គការសហប្រជាជាតិជួយឧបត្ថម្ភកសាងជនបទថ្មី

(VOVWORLD) -នាថ្ងៃទី២៣ធ្នូនៅខេត្ត Thai Nguyen ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម បានរួមសហការជាមួយអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO) ប្រចាំ នៅវៀតណាម រៀបចំសន្និសីទ បូកសរុបគម្រោងការ “កម្មវិធីរួមរបស់អង្គការសហប្រជា ជាតិ ជួយឧបត្ថម្ភអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី”។

គម្រោងការ “កម្មវិធីរួមរបស់អង្គការសហប្រជា ជាតិ ជួយឧបត្ថម្ភអនុវត្តកម្មវិធី គោលដៅជាតិកសាងជនបទថ្មី” នៅវៀតណាមដំណាក់កាល២០១៤-២០១៧ អនុវត្ត បានចំណុចចំនួន៣ ក្នុងនោះមានការលើកកំពស់ការយល់ដឹងរបស់អ្នកផលិតនិងប្រជា កសិករនៅតាមជនបទនិងវាយតម្លៃការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ កម្មវិធីនេះបានរួមចំណែក បង្កើនចំណូលជាប្រចាំខែជូនប្រជាកសិករនិងបង្កើតការ ផ្លាស់ប្តូរជាច្រើនក្នុងការអភិវឌ្ឍន៍ជនបទនៅវៀតណាម៕

បូកសរុបគម្រោងការនៃកម្មវិធីរួមរបស់អង្គការសហប្រជាជាតិជួយឧបត្ថម្ភកសាងជនបទថ្មី - ảnh 1ទិដ្ឋភាពនៃកម្មវិធី 

ប្រតិកម្មទៅវិញ

ផ្សេងៗ