បូកសរុបដំណើរ “ខ្ញុំស្នេហាមាតុភូមិខ្ញុំ”

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានរៀបចំពិធីបូកសរុបដំណើរ “ខ្ញុំស្នេ ហាមាតុភូមិខ្ញុំ” ឆ្នាំ២០១៨។
បូកសរុបដំណើរ “ខ្ញុំស្នេហាមាតុភូមិខ្ញុំ” - ảnh 1 បណ្ដាយុវជនចូលរយមដំណើរ "ខ្ញុំស្នេហាមាតុភូមិខ្ញុំ"


ក្រោមប្រធានបទ “យុវជនចាប់ផ្ដើមអាជីវកម្ម ផ្លាស់ប្ដូរ ថ្មីប្រកបដោយនវានុវត្តន៍” ដំណើរ “ខ្ញុំស្នេហាមាតុភូមិខ្ញុំ” ឆ្នាំ២០១៨ ត្រូវបានមជ្ឈឹម សម្ព័ន្ធសមាគមន៍យុវជនវៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិង សមាគមន៍អាជីវករវ័យក្មេងវៀតណាមសហការរៀបចំឡើង។ យុវជននិងនិស្សិត ជាង១០០រូបដែលមានគម្រោង គំនិតចាប់ផ្ដើមអាជីវកម្ម បានចូលរួមដំណើរ ចាប់ផ្ដើមពីទីក្រុងហាណូយនិងទីក្រុងកិនធើ ហើយឆ្លងកាត់ខេត្តក្រុងចំនួន១១ ទៀតដើម្បីចូលរួមសិក្ខាសាលាស្ដីពីការចាប់ផ្ដើមអាជីវកម្ម ក៏ដូចជាទស្សនារូប សណ្ឋានសហគ្រាសចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យនៅតំបន់ផងដែរ។ ថ្លែងនៅពិធីបូកសរុប លោកស្រី Nguyen Thi Thu Van អនុប្រធានអចិន្ត្រៃយ៍ មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនវៀតណាម បានអោយដឹងថា៖

        “នាពេលដែលមិត្តចូលរួមដំណើរនេះ អត្ថប្រយោជន៍ដើមដំបូងនោះ គឺមិត្តអាចវាយតម្លៃថា តើគំនិតរបស់ខ្លួនអាចអនុវត្តន៍បានដែរឬទេ។ ព្រោះ ថា ក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម គម្រោងការណ៍ណាក៏ត្រូវមានទីផ្សារដើម្បី អនុវត្តន៍ដែរ។ ដំណើរនេះនឹងនាំមកនូវបទពិសោធន៍ជាក់ស្ដែងជូនចំពោះមិត្ត ទាំងអស់។ ទន្ទឹមនឹងនោះ ក្នុងដំណើរនេះ មិត្តបានជួបប្រាស្រ័យជា មួយអ្នកជំនាញជាច្រើន ព្រមទាំងបានដឹងអំពីគោលដៅ យុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចនៃតំបន់នីមួយៗក្នុងទូទាំងប្រទេស ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ