បើកឲ្យការប្រឡងដណ្ដើមពានរង្វាន់ស្ថាបត្យកម្មបៃតង Spec Go Green នៅតំបន់អាស៊ី

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និសីទកាសែតស្ដីពីការប្រកាសបើកឲ្យការប្រឡងដណ្ដើមពានរង្វាន់ស្ថាបត្យកម្មបៃតង Spec Go Grenn សម្រាប់ស្ថាបត្យករវ័យក្មេងនិងនិស្សិតផ្នែកស្ថាបត្យកម្ម នៅតំបន់អាស៊ី។
បើកឲ្យការប្រឡងដណ្ដើមពានរង្វាន់ស្ថាបត្យកម្មបៃតង Spec Go Green នៅតំបន់អាស៊ី - ảnh 1

បើកឲ្យការប្រឡងដណ្ដើមពានរង្វាន់ស្ថាបត្យកម្មបៃតង Spec Go Green សម្រាប់ស្ថាបត្យករវ័យក្មេងនិងនិស្សិតផ្នែកស្ថាបត្យកម្ម នៅតំបន់អាស៊ី

          បន្តការជោគជ័យនៃរដូវកាលមុននោះ ពានរង្វាន់នេះនឹងបន្តពង្រីក និងបើកទូលាយនៅតំបន់អាស៊ីទាំងមូល ដោយមានឈ្មោះថា Spec Go Green International Awards ២០១៧។ គណមេប្រយោគរបស់វៀតណាមនិងអន្តរជាតិនឹងជូនរង្វាន់ចំនួន ១០ សម្រាប់និស្សិតផ្នែកស្ថាបត្យកម្ម និងរង្វាន់ចំនួន ១០ ទៀតសម្រាប់ស្ថាបត្យករវ័យក្មេង។ ពានរង្វាន់នេះសំដៅលើកតម្កើង និងលើកទឹកចិត្តដល់សំណង់ស្ថាបត្យកម្មបៃតង និងមានការចូលរួមចំណែកយ៉ាងសកម្មចំពោះសង្គម។ ពិធីបូកសរុប និងប្រកាសលទ្ធផលនៃការប្រឡងគ្រោងនឹងរៀបចំឡើងនាខែធ្នូ ឆ្នាំ ២០១៧ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ