បុគ្គលនិងផ្នែកនានារបស់វៀតណាមបន្តគាំទ្រអ្នកនេសាទ។

                    

បុគ្គលនិងផ្នែកនានារបស់វៀតណាមបន្តគាំទ្រអ្នកនេសាទ។ - ảnh 1

Vovworld-នារសៀលថ្ងៃទី១២មិថុនា អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Truong
My Hoa និងដំណាងនៃកាសែតច្បាប់ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខលើក
ទឹកចិត្តប្រគល់ប្រាក់និងអំណោយដល់ម្ចាស់ទូកនេសាទរួមជាមួយអ្នកនេសាទដែល
ជិះលើទូកនេសាទDNa ៩០២៥២។នេះ ជា​ទូកនេសាទរបស់លោកស្រី Huynh Thi
 Nhu Hoa នៅខ័ណ្ឌ ThanhKhe ទីក្រុងDa Nangភាគកណ្តាលវៀតណាមត្រូវបុកឲ្យលិច
ដោយនាវាចិននៅទីកន្លែងនេសាទប្រពៃណី  Hoang Sa របស់វៀតណាម នាថ្ងៃទី ២៦
 ឧសភា កន្លងទៅ ។ក៍ក្នុងឱកាសនេះដែរ លោកស្រី Truong My Hoaបានទៅសាកសួរ
សុខទុក្ខលើកទឹកចិត្តប្រគល់អំណោយជាប្រាក់ចំនួន៦៨០លានដុងវៀតណាមដល់
កម្មាភិបាលនិងយុទ្ឋជននៃតំបន់ប៉ូលិស២និងសាខាលេខ៣នៃសាខាត្រួតត្រាប្រភព
ធនធាននេសាទតំបន់២។នាព្រឹកទី១២មិថុនាដដែលដំណាងកាសែត Tuoi tre
( យុវវ័យ)នៃទីក្រុងហូជីមិញក៍បាន​ប្រគល់ប្រាក់ជាង១ពាន់៤រយលានដុងជូនអ្នក
នេសាទ Quang Nam និងកំលាំងប៉ូលិសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ