ប៉ាគីស្ថានបានប្រកាសពីពេលវេលានៃការប្រគល់អាកាសយានិកឥណ្ឌាវិញដែលត្រូវបានចាប់ខ្លួន

(VOVWORLD) - នៅថ្ងៃទី ២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានប្រកាសថា អាកាសយានិកឥណ្ឌាដែលត្រូវបានចាប់ខ្លួនដោយកងកំលាំងប៉ាគីស្ថាននាសប្តាហ៍នេះ នឹងត្រូវប្រគល់មកវិញនៅថ្ងៃទី ១ ខែមីនា។
ប៉ាគីស្ថានបានប្រកាសពីពេលវេលានៃការប្រគល់អាកាសយានិកឥណ្ឌាវិញដែលត្រូវបានចាប់ខ្លួន - ảnh 1 រូបភាពនៃអាកាសយានិកឥណ្ឌាដែលត្រូវបានចាប់ខ្លួនដោយកងកំលាំងប៉ាគីស្ថាននាសប្តាហ៍នេះ

នេះត្រូវបានចាត់ទុកថាជាការខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានដើម្បីបន្ធូរស្រាលភាពតានតឹងដែលកំពុងកើនឡើងជាមួយប្រទេសជិតខាងរបស់ប្រទេសឥណ្ឌា បន្ទាប់ពីភាគីទាំងពីរមានសកម្មភាពយោធាតបតគ្នាទៅវិញទៅមក នៅក្នុងតំបន់ជម្លោះ Kashmir។ ថ្លែងទៅកាន់សភាឥណ្ឌា លោក Imran Khan បានលើកច្បាស់ថា ប៉ាគីស្ថាននឹងប្រគល់អាកាសយានិកឥណ្ឌាវិញនៅថ្ងៃទី ១ ខែមីនាដោយចាត់ទុកនេះគឺជា "កាយវិការសន្តិភាព" ជាមួយប្រទេសជិតខាង។ ក៏ប៉ុន្តែ លោក Khan បានសង្កត់ធ្ងន់ថា ប៉ាគីស្ថាននឹងត្រូវតប់តយ៉ាងខ្លាំងចំពោះរាល់សកម្មភាពណាមួយរបស់ឥណ្ឌានាពេលអនាគតផងដែរ។ គួរបញ្ចាក់ នាថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅ ប៉ាគីស្ថានបានប្រកាសវីឌីអ៊ូគ្លីបមួយដែលបញ្ជាក់ពីការដែលអាកាសយានិកឥណ្ឌាម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ាគីស្ថានបានបាញ់ធ្លាក់យន្តហោះឥណ្ឌាពីរគ្រឿង។ ក្រសួងការបរទេសឥណ្ឌាបានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការប្រកាសរូបភាពនាយទាហានប៉ាគីស្ថាននៃកងកម្លាំងអាកាសឥណ្ឌា ដែលត្រូវបានចាប់ខ្លួនដោយប៉ាគីស្ថាន ហើយសង្កត់ធ្ងន់ថាប្រការនេះបានរំលោភបំពានលើអនុសញ្ញា Geneva និងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ