ប៉ាគីស្ថានបានអះអាងថានឹងដាក់ទណ្ឌកម្មលើអង្គការដែលឈរពីក្រោយខ្នងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបង្ហូរឈាមនៅ Kashmir

(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា ប្រទេសប៉ាគីស្ថានបានអះអាងថា ក្រុមអ៊ីស្លាម Jaish-e-Mohammad (JeM) គឺជាអង្គការមួយដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនៅ ប្រទេសនេះ ហើយរដ្ឋអំណាច Islamabad បានអនុវត្តការចាត់វិធានការដាក់ទណ្ឌដកម្មលើអង្គការនេះសមស្របតាមច្បាប់។
ប៉ាគីស្ថានបានអះអាងថានឹងដាក់ទណ្ឌកម្មលើអង្គការដែលឈរពីក្រោយខ្នងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបង្ហូរឈាមនៅ Kashmir - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Mohammad Faisal 

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Mohammad Faisal បានលើកច្បាស់ថា JeM គឺជាអង្គភាពមួយដែលត្រូវបានហាមឃាត់នៅប្រទេសប៉ាគីស្ថានចាប់ពីឆ្នាំ ២០០២ មកម្ល៉េះ ហើយប៉ាគីស្ថានកំពុងបំពេញកាតព្វកិច្ចចំពោះការអនុវត្តការដាក់ទណ្ឌកម្មទាំងនេះផងដែរ។ គួរបញ្ជាក់ថា JeM ជាអង្គការដែលទទួលស្គាល់ថាជាអង្គការឈរនៅពីខាងក្រោយនៃការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនាពេលថ្មីៗនេះនៅតំបន់ Kashmir ក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌាដែលបណ្តាលឲ្យប៉ូលីសឥណ្ឌាយ៉ាងហោចណាស់ ៤០ នាក់បានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ