បង្កើតកម្មវិធីបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសទេសចរណ៍ក្នុងប្រទេស

(VOVWORLD) - វេទិកាជាឱកាសដើម្បីឲ្យសហគ្រាសទេសចរណ៍ក្នុងស្រុកស្វែងយល់ អំពីទាំងទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើអាជីវកម្ម ទេសចរណ៍របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើពិភពលោកដូចជា Google Facebook ឬ Booking.com ជាដើម។

នាព្រឹកថ្ងៃទី៣០ កញ្ញា សមាគមន៍ទេសចរណ៍វៀតណាម (VITA) និង សមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) បានសហការគ្នា រៀបចំវេទិកាទេសចរណ៍តាមអនឡាញក្រោមមូលបទ “ការផ្ទេរប្ដូរឌីជីថល ជំរុញការអភិវឌ្ឍទេសចរណ៍វៀតណាម”។

បង្កើតកម្មវិធីបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសទេសចរណ៍ក្នុងប្រទេស - ảnh 1អនុប្រធានសមាគមន៍ទេសចរណ៍វៀតណាមលោក Vu The Binh ថ្លែងនៅវេទិកា។

វេទិកាជាឱកាសដើម្បីឲ្យសហគ្រាសទេសចរណ៍ក្នុងស្រុកស្វែងយល់ អំពីទាំងទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើអាជីវកម្ម ទេសចរណ៍របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើពិភពលោកដូចជា Google Facebook ឬ Booking.com ជាដើម។ ថ្លែងនៅវេទិកានេះ អនុ ប្រធានសមាគមន៍ទេសចរណ៍វៀតណាមលោក Vu The Binh បានឲ្យ ដឹងថា៖

“ការផ្ទេរប្ដូរឌីជីថលជានិន្នាការដែលមិនអាចជៀសវាងបាន ហើយជម្ងឺ រាតត្បាតលើកនេះនឹងញ៉ាំងឲ្យយើងត្រូវធ្វើលឿនជាងទៀត។ តាមពិតទៅ មុននេះ យើងក៏បានធ្វើហើយមានព្រឹត្តិការណ៍ ពិព័រណ៍ជាច្រើនស្ដីពីការផ្ទេរ ប្ដូរឌីជីថល ការប្រតិបត្តិដោយស្វ័យប្រវត្តិកម្មក្នុងសកម្មភាពអាជីវកម្ម ហើយ។ ប៉ុន្តែជម្ងឺរាតត្បាតលើកនេះបានសរឲ្យឃើញថា យើងត្រូវតែអនុវត្ត ការផ្ទេរប្ដូរឌីជីថលឲ្យបានលឿនថែមទៀត ទើបឆ្លើយតបនឹងតម្រូវការរបស់ សង្គម”។

វេទិកាលើកនេះមានវគ្គចំនួន២៖ វគ្គទី១មានមូលបទ “និន្នាការផ្ទេរប្ដូរ ឌីជីថលនៃទេសចរណ៍ពិភពលោក និងរាល់បញ្ហារួម” ដោយមានការចូលរួម ផ្ដល់មតិយោបល់របស់តំណាងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើពិភពលោកដូចជា Google និង Facebook។ ចំណែកឯវគ្គទី២មានមូលបទ “ដំណើរការផ្ទេរប្ដូរឌីជិថលរបស់សហគ្រាសទេសចរណ៍”។ តាមរយៈបទ បង្ហាញរបស់សហគ្រាសនានាដែលប្រើបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ បានសរឲ្យឃើញថា វៀតណាមអាចបង្កើតកម្មវិធីបច្ចេកវិទ្យា ឌីជិថល ដើម្បី ចូលរួមចំណែកដល់ដំណើរការផ្ទេរប្ដូរឌីជិថលរបស់សហគ្រាសទេសចរណ៍ក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ