បង្កើតកម្លាំងចលករថ្មីជម្រុញទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លានិងនិរន្តរភាព

បង្កើតកម្លាំងចលករថ្មីជម្រុញទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លានិងនិរន្តរភាព - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

(VOVworld)-នៅសន្និសីទ “ហាណូយ២០១៦-សហប្រតិបត្តិការវិនិយោគនិង
 អភិវឌ្ឍន៍” បានប្រព្រឹត្តទៅនាដើមខែមិថុនាមុននេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងមានបទសន្ទរ​ក
ថាសំខាន់។​ ក្នុងឱកាសនេះ​ដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអញ្ជើញឆ្លើយសម្ភាសន៍ របស់អ្នកកាសែតអំពីបញ្ហាទាក់ទិនមួយចំនួន។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទីក្រុងហា
 ណូយត្រូវដើរឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីព មជ្ឈមណ្ឌល
 ច្នៃប្រឌិតរបស់ប្រទេសជាតិ។​ បើចង់សម្រេចបានប្រការនេះ រដ្ឋអំណាចទីក្រុង
គប្បីមានស្មារតីចាប់ផ្តើមអាជីពជានិច្ចនិងត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរថ្មី។ ម្យ៉ាង
វិញទៀត រដ្ឋអំណាចទីក្រុងត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសធ្វើ
អាជីវកម្ម ទាក់ទាញនិងលើកទឹកចិត្តឲ្យប្រជាជនគ្រប់ស្រទាប់នឹងនរចិត្តចាប់ផ្តើម
អាជីពនិងធ្វើការវិនិយោគ។ នេះជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករ
សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ប្រមូលផ្តុំប្រភពធនធានមនុស្សចូល
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវដើរឈានមុខក្នុងការកសាងយន្តការ
ជម្រុញរូបសណ្ឋានសេដ្ឋកិច្ចថ្មីព្រមទាំងបណ្តុះនូវទេពកោសល្យវ័យក្មេងឲ្យរួម
ចំណែកអភិវឌ្ឍន៍រដ្ឋធានីនិងមាតុប្រទេស។ រួមជាមួយគ្នានោះ ក្រុងហាណូយក៏
 ត្រូវពង្រីកនូវទំនាក់ទំនងផ្សាភ្ជាប់ក្នុងតំបន់ដើម្បីបើកទូលាយបរិយាកាសអភិវឌ្ឍន៍
​ដោយមានការរួមបញ្ចូលប្រៀបខ្លាំងដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ