បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) - វៀតណាមជានិច្ចកាលជាដៃគូអាទិភាពចម្បងរបស់អូស្ត្រាលីក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់ទីក្រុង Canberra លើការគាំទ្រការគោរពច្បាប់អន្តរជាតិក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជាមួយនាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese (រូបថត៖ VGP/Nhat Bac)

ទន្ទឹមនឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ក្នុងខែមេសាកន្លងទៅ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានរួមចំណែកបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអះអាងដូច្នេះនារសៀលថ្ងៃទី ៤ មិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Anthony Albanese បានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូអាទិភាពចម្បងរបស់អូស្ត្រាលីក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់ទីក្រុង Canberra លើការគាំទ្រការគោរពច្បាប់អន្តរជាតិក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេគឺសអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ