បង្កើតក្រុម Quad ថ្មីទទួលបន្ទុកសន្តិភាពនៅអាហ្គានីស្ថាន

(VOVWORLD) - យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ១៦ ខែកក្កដាបានឲ្យដឹងថា តំណាងប្រទេសចំនួន ៤ រួមមាន៖ សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ូសបេគីស្ថានបានការឯកភាពគ្នាជាគោលការណ៍បង្កើតយន្តការការទូតចតុភាគី ដោយផ្ដោតសំខាន់លើការជំរុញខ្លាំងការតភ្ជាប់តំបន់។
បង្កើតក្រុម Quad ថ្មីទទួលបន្ទុកសន្តិភាពនៅអាហ្គានីស្ថាន - ảnh 1កងទ័ពអាមេរិកដំបូងត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន (រូបថត៖ រ៉យទ័រ)

ប្រទេសទាំង ៤ នេះ សុទ្ធតែចាត់ទុកសន្តិភាព និងស្ថិរភាពយ៉ាងយូរអង្វែងនៅអាហ្វហ្គានីស្ថានគឺមានអត្ថន័យដ៏សំខាន់ចំពោះការតភ្ជាប់តំបន់ ហើយបានឯកភាពគ្នាពង្រឹងសន្តិភាព និងតភ្ជាប់នៅទីនេះ។ ការបង្កើតយន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការចតុភាគីនេះ ត្រូវបានចាត់ទុកថា ជាមធ្យោបាយមួយ ដើម្បីពង្រឹងពាណិជ្ជកម្មក្នុងតំបន់ កសាងច្រករបៀងដឹកជញ្ជូនថ្មី និងបង្កើនទំនាក់ទំនងទ្វេភាគី។ មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងភាគីនានាបានបង្កើតឡើង ក្នុងបរិបទ ដែលអំពើហឹង្សាបានកើនឡើងដោយឥតឈប់ឈរនៅអាហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ