បង្កើតគម្រោងផែនការអភិវឌ្ឍន៍ថាមពលជាតិ

បង្កើតគម្រោងផែនការអភិវឌ្ឍន៍ថាមពលជាតិ - ảnh 1
រូបថត៖​ TTXVN


(VOVworld)-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai ទើបនឹង ព្រម
ព្រៀងជាមួយការផ្តួចផ្តើមគំនិតស្តីពីការបង្កើតគម្រោងផែនការអភិវឌ្ឍន៍ថាមពល
ជាតិនៅដំណាក់កាល២០១៦-២០២០ កំណត់ទិសដល់២០៣០។ គង្រោងផែន
ការនេះ មានសារៈសំខាន់ពិសេស និងជាមូលដ្ឋានសម្រាប់ការរៀបចំបណ្តាគោល
នយោបាយ កម្មវិធីជាតិទាក់ទិនដល់ថាមពលនិងអភិវឌ្ឍន៍ចីរភាព។

        មុននោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានអនុម័យលើយុទ្ធសាស្រ្ត អភិវឌ្ឍន៍ថាមពលជាតិ ដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៥០។ គោលដៅ ទូទៅនៃយុទ្ធសាស្រ្តនេះ គឺធានាសន្តិសុខថាមពលជាតិ រួមចំណែកធានារក្សាសន្តិ
សុខ ការពារជាតិ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឯករាជ ម្ចាស់ការរបស់ប្រទេសជាតិ ព្រមទាំងផ្គត់ផ្គងថាមពលឲ្យគ្រប់គ្រាន់និងមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ