បង្កើតគ្រឹះមូលដ្ឋាននៃកំណើនគ្រប់ជ្រុងជ្រោយថែមទៀតដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយក្នុងបរិបទនៃជំងឺរាតត្បាតសកល

(VOVWORLD) - នាថ្ងៃទី ២១ ខែមេសា អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍យ៉ាងស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 លើទីផ្សារការងាររបស់វៀតណាម ដែលក្នុងនោះមានការវិភាគអំពីការរងផលប៉ះពាល់តាមវិស័យសេដ្ឋកិច្ច និងប៉ាន់ស្មានអំពីទំហំការងារដែលរងផលប៉ះពាល់ផងដែរ។
បង្កើតគ្រឹះមូលដ្ឋាននៃកំណើនគ្រប់ជ្រុងជ្រោយថែមទៀតដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយក្នុងបរិបទនៃជំងឺរាតត្បាតសកល - ảnh 1 ក្រុមហ៊ុន NV Apparel  ខេត្ត An Giang តម្រូវឱ្យកម្មកររក្សាចម្ងាយតាមជួរមុនពេលចូលរោងចក្រ។ (រូបថត៖ TTXVN)

អង្គការ ILO បានប៉ាន់ស្មានថានៅដំណាច់ត្រីមាសទី ២ ឆ្នាំ២០២០ ជំងឺរាតត្បាត COVID-19 អាចជះឥទ្ធិពលដល់ជីវភាពរបស់នៅរបស់ពលករចាប់ពី ៤,៦ ទៅ ១០,៣ លាននាក់។ ក្នុងនោះ ពលករក្នុងតំបន់សេដ្ឋកិច្ចក្រៅផ្លូវការនឹងរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរផងដែរ។

របាយការណ៍នេះក៏បានបង្ហាញថា វៀតណាម បានដោះស្រាយវិបត្តិសុខាភិបាល ដែលពាក់ព័ន្ធនឹងជម្ងឺ COVID-19 យ៉ាងម៉ឹងម៉ាត់ ខ្លាំងក្លា ហើយសំខាន់បំផុតគឺវៀតណាមបានផ្តោតទៅលើគោលដៅការពារប្រជាជនទាំងមូលដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយនោះឡើយ។ នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធានាថាការប្រតិកម្មផ្នែកគោលនយោបាយនិងសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយមានលក្ខណៈបរិយាប័ន និងឈរលើការពិគ្រោះយោបល់ត្រីភាគីរួមមានរដ្ឋាភិបាល និយោជកនិងនិយោជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ