បង្កើតបណ្ដាញជួយឧបត្ថម្ភអំណោយផលបំផុតជូនសហគ្រាសវៀតណាមឆ្ពោះទៅពិភពលោក

(VOVWORLD) -ផ្នែកការទូតវៀតណាមបានរួម វិភាគទានយ៉ាងសំខាន់ៗក្នុងការរក្សា និងពង្រឹងបរិយាកាសអន្តរជាតិអំណោយផល សម្រាប់សហគ្រាសក្នុងការធ្វើអាជីវកម្មជាមួយដៃគូបរទេស។
បង្កើតបណ្ដាញជួយឧបត្ថម្ភអំណោយផលបំផុតជូនសហគ្រាសវៀតណាមឆ្ពោះទៅពិភពលោក - ảnh 1តំណាងចូលរួម សន្និសីទការទូតលើកទី ៣០

បង្កើតបណ្ដាញជួយឧបត្ថម្ភអំណោយផលបំផុតជូនសហគ្រាសវៀតណាមឆ្ពោះ ទៅពិភពលោក។ នេះ គឺជា ស្មារតីនៃ កិច្ចសន្ទនា រវាងប្រធានស្ថាប័ន តំណាងការទូត និងសហគ្រាសនាព្រឹកថ្ងៃទី ១០ សីហា នៅទីក្រុងហាណូយ។ កិច្ចសន្ទនានេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទការទូតលើកទី ៣០ ដោយមានការចូលរួមរបស់តំណាង អគ្គកុងស៊ុលវៀតណាមចំនួន ៩០ រូប នៅទូទាំងពិភពលោក និងជំនាញការសេដ្ឋកិច្ច ព្រមទាំង សហគមន៍ សហគ្រាសវៀតណាមយ៉ាងច្រើនកុះករ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son  បានអះអាងថា ផ្នែកការទូតវៀតណាមបានរួម វិភាគទានយ៉ាងសំខាន់ៗក្នុងការរក្សា និងពង្រឹងបរិយាកាសអន្តរជាតិអំណោយផល សម្រាប់សហគ្រាសក្នុងការធ្វើអាជីវកម្មជាមួយដៃគូបរទេស។ ទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថា៖

“ការធ្វើសមាហរណកម្មនៃប្រទេសជាតិនាពេលខាងមុខគឺមានការសាកល្បងជាច្រើន ជាពិសេសគឺចំពោះសហគ្រាស។ ក្នុងនោះ លទ្ធិគាំពារនិយមបន្តកើនឡើង និងហានិភ័យបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្ម និងបដិវត្តន៍ឧស្សហកម្មលើកទី ៤ ជាដើម។ ក្នុងបរិបទថ្មីនេះ តម្រូវការរបស់សហគ្រាសនឹងកាន់តែស្មុគស្មាញថែមទៀត។ ដូច្នេះហើយ តាមរយៈកិច្ចសន្ទនានេះ ស្ថានប័នតំណាងការទូតទាំងឡាយនឹងរិះរកបានវិធីល្អបំផុតដើម្បីជួយឧត្ថម្ភសហគ្រាសផងដែរ”។

រីឯភាគីសហគ្រាសវិញ លោក Huynh Van Thon ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Loc Troi បានឲ្យដឹងថា៖

“យើងខ្ញុំមានគៅលបំណងថា ទីមួយគឺអាចតភ្ជាប់ជាមួយសហគ្រាសនៅបណ្ដាប្រទេសដទៃ ដើម្បីបង្កើតទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នតំណាងការទូតនៅឯបរទេស។ ទីពីគឺក្នុងបរិបទធ្វើសមាហរណកម្មដូចសព្វថ្ងៃនេះ យើងខ្ញុំនឹងខិត្តខំប្រឹងប្រែងជៀសវាងហានិភ័យអំពីគតិយុត្តផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ