បង្កើតសមាគមជនវៀតណាមនៅឯបរទេសនៅម៉ាឡេស៊ី

(VNA) – ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនឹងបង្កើតសមាគមជនវៀតណាម នៅឯបរទេសនៅប្រទេសនេះដើម្បីឆ្លើយតបនឹងគោលបំណងរបស់ជនវៀតណាម
នៅម៉ាឡេស៊ីអំពីការចាំបាច់មានអង្គការជួយឧបត្ថម្ភនិងដោះស្រាយរាល់បញ្ហាលំបាក់
ក្នុងជីវភាពរស់នៅនិងរៀនសូត្រ។ នេះគឺជាសេចក្តីប្រកាសត្រូវបានដាកចេញដោយ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Nguyen Hong Thao ក្នុងឱកាស
រំលឹកខួបអនុស្សារវរីយ៍លើកទី ៨២ ទិវាបង្កើតសម្ព័ន្ធ សមាគមនារីវៀតណាម (ថ្ងៃទី
២០ តុលា) ដែលបានរៀបចំឡើងនៅទីក្រុង Kuala Lumpur។ នៅទីនេះ ឯកអគ្គរដ្ឋទូត
Nguyen Hong Thao បានរំលឹកឡើងវិញ ប្រពៃណីនិងការរួមវិភាគទានរបស់នារីវៀត
ណាម ក្នុងកិច្ចការការពារ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ
ឯកអគ្គរដ្ឋទូត Nguyen Hong Thao មានគោលបំណងថា៖ នារីវៀតណាមនឹងបន្ត
ពង្រីករាល់ប្រពៃណីដ៏ថ្លៃថ្លានេះក្នុង ដំណាក់កាលផ្លាស់ប្តូរថ្មីមាតុប្រទេស ឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ