បង្កើតសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន

បង្កើតសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលោក Truong Trieu Duong ថ្លែងមតិនៅពិធីបង្កតសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន
(VOVworld) - សមាគមមិត្តភាពវៀតណាម-ហ្វីលីពីន ទើបនឹងបានបង្កើតឡើងនា
ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៤ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។គណៈប្រតិបតិ្តនៃ
សមាគមនេះ គឺជាបណ្ដាអ្នកនយោបាយ ឥស្សរៈជនដ៏ល្បីល្បញក្នុងបណ្ដាវិស័យអាជី
វកម្ម អប់រំ ហិរញ្ញវត្ថុ និងកសិកម្ម ជាដើម។ប្រធានសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន
លោក Eddie U.Ilarde បានវាយតំលៃថា នេះគឺការបោះជំហានសំខាន់និងមានអត្ថន័យ
របស់ហ្វីលីពីន ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅហ្វីលីពីនលោក Truong Trieu Duong បានចាត់ទុកថា ការបង្កើតសមាគម
មិត្តភាពវៀតណាម-ហ្វីលីពីន ជាសកម្មភាពដ៏ចាំបាច់ ទាន់ពេលវេលា និងមានអត្ថន័យ ដែលសំដែងនូវសុឆន្ទៈក្នុងការជំរុញចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក
រវាងប្រជាជននៃប្រទេសទាំង២ រួមចំណែកក្នុងការបើកទូលាយកិច្ចសហប្រតិបតិ្តការ
លើវិស័យជាច្រើន ជាពិសេសគឺវិស័យទេសចរណ៍ ពាណិជ្ចកម្ម វិនិយោគនិងវប្បធម៏
អប់រំជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ